Leak

ចាប់ផ្តើមពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោកថ្មី​ ពី​ខែមករា​២០១៦

​    ភ្នំពេញ ៖ អគ្គស្នងការ​ប៉ូលិសជាតិ បានប្រកាស​ថា ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០១៦ ខាងមុខនេះ កម្លាំងប៉ូលិសច​រា​ចរណ៍​ផ្លូវគោក​នឹង​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​ព្រមៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស តាម​គោលដៅ​ចំណត​យានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍​ជញ្ជីង សាលាបង្រៀន​បើកបរ យានដ្ឋាន​ជួសជុល​កែច្នៃ​ និង​តាម​ដងផ្លូវ​នានា ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ករណី​បើកបរ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ផ្លាកសញ្ញា​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង មិន​ពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ ការផ្ទុក​ទំនិញ​សំពីងសំពោង យានយន្ត​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​។

​    លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ បាន​ចុះហត្ថលេខាលើ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី​ការពង្រឹង​វិធានការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោកថ្មី​៕

មតិយោបល់