មេឃត្រជាក់ៗ! ថៅកែហាង​កាហ្វេ​ស្ទាបអង្អែលនាងអ្នករត់តុ, ព្រឹកឡើងជាប់ខ្នោះ

កណ្ដាល ៖ បុរស​ជា​ម្ចាស់​ហាង​កាហ្វេ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពីបទ​ប៉ុនប៉ង​រំលោភ​សេ​ពស​ន្ថ​វៈ ​ទៅលើ​នារី​ជា​កម្មករ​រត់​តុ​ក្នុង​ហាង​កាហ្វេ​របស់ខ្លួន កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជនរងគ្រោះ ពីករណីប៉ុនប៉ង​រំលោភ​សេព​ស​ន្ថ​វៈ​នៅ​ចំណុច​បន្ទប់​គេង​របស់​ក្មេងស្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ស.ស.ណ ភេទ​ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់​តុ​កាហ្វេ។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ីវ វណ្ណា ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់​ហាង​លក់​កាហ្វេ (ឃាត់ខ្លួន) មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។ 

​រីឯ​វត្ថុតាង​ចាប់យក​មាន អាវយឺត​ដៃ​វែង​ពណ៌​ក្រហម ចំនួន១, អាវយឺត​ពណ៌​ខ្មៅ ចំនួន១, ខោជើងវែង ចំនួន១ (យឺត) និង​ខោ​ទ្រនាប់​ពណ៌​ស ចំនួន១ ជា​របស់​ជនរងគ្រោះ ខោ​ជើង​ខ្លី​ពណ៌​ស​ឆ្នូត​ខៀវ ចំនួន ១ ជា​របស់​ជនសង្ស័យ។

​ប៉ូលិសបន្តថា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលា​ម៉ោង៨យប់ក្រោយពេល​លក់​កាហ្វេ​រួច ជនសង្ស័យ​ឈ្មោះ អ៊ីវ វណ្ណា បាន​ចូលដេក​ក្នុង​បន្ទប់​របស់ខ្លួន។ ចំណែក​ជនរងគ្រោះ​ជាក​ម្មករ​រត់​តុ ក៏បាន​ចូល​បន្ទប់ដេក​របស់ខ្លួន​ជាធម្មតា។ 

​លុះ​វេលា​ម៉ោង ១០យប់ថ្ងៃ​ដដែល​ឈ្មោះ អ៊ីវ វណ្ណា បាន​ចូលមក​បន្ទប់​លួងលោម​ស្ទាបអង្អែល​ខ្លួន​ជនរងគ្រោះ ដើម្បី​រួមភេទ។ ប៉ុន្តែ នាង​មិន​ព្រម​ទើប​ឈ្មោះ អ៊ីវ វណ្ណា បាន​ចូលដេក​បន្ទប់​ខ្លួន​វិញ។ 

​រហូតដល់​វេលា​ម៉ោង ២ ទៀបភ្លឺ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បាន​ចូល មកក្នុង​បន្ទប់​ជនរងគ្រោះ​លួងលោម​ម្តងទៀត ដោយបាន​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន​របស់​ជនរងគ្រោះ រួច​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ ដោយ​នាង​មិន​ហ៊ាន​រើបម្រះ​ឡើយ ពីព្រោះ​ខ្លាច​ថៅកែ​របស់ខ្លួន។

​លុះ​ព្រឹក​ឡើង​ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ទូរ​ស័ព្ទមក​ម្តាយបង្កើត​របស់ខ្លួន​រៀបរាប់​អំពី​រឿងហេតុ​ខាងលើ។ 

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​គយ បាន​នាំខ្លួន​ឈ្មោះ អ៊ីវ វណ្ណា មក​ធ្វើការ​សាកសួរ។       

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ អ៊ីវ វណ្ណា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ស្ទាបអង្អែល​ប្រដាប់ភេទ ប៉ះពាល់​រាងកាយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន។ 

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​ប៉ូលិសស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្តតាម​នីតិវីធី៕

adverise with khmeread