adverise with khmeread 1

Robin van Persie រិះគន់​គ្រូបង្វឹក​ខ្លួន​បន្ទាប់ពី​អះអាងថា​មិនអាច​ជួយ​ក្រុម​បាន​បើសិន​នៅតែ​ដូរ​ខ្លួន​ចេញ​ទីលាន​

​អតីត​ខ្សែប្រយុទ្ធ Arsenal និង Manchester United កីឡាករ Robin van Persie បាន​រិះគន់​គ្រូបង្វឹក​ក្រុម Fenerbahce លោក Vitor Pereira បន្ទាប់ពី​អះអាងថា គាត់​មិន​អាចជួយ​ក្រុម​របស់គាត់​បានទេ​ប្រសិនបើ​គាត់​នៅតែ​ត្រូវបាន​ដូរ​ចេញ​បែបនេះ​។​

Van Persie បាន​ចូលរួម​ជាមួយ​ក្លឹប​កាលពី​រដូវ​កាល​មុន​ក្នុងតម្លៃ ៣,៤ លាន​ផោន និង​រក​គ្រាប់​បាល់​បាន​ប្រាំបួន​គ្រាប់​ហើយ​ក្នុង​ការប្រកួត​ចំនួន ២០ លើក​ក្នុង​រដូវ​កាល​នេះ​។​

​បើទោះជា​រកបាន​បួន​គ្រាប់​ក្នុងការ​ប្រកួត​ប្រាំមួយ​លើកចុងក្រោយ​ក៏ដោយ ក៏​កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​នៅតែ​មិនទាន់បាន​លេង ៩០ នាទី​ពេញ​តង់​នៅឡើយ​ទេ​។​

​គាត់​បាន​ប្រាប់​វេ​ប​សាយ Fanatik របស់​ប្រទេស​តួ​ក​គី​ថា "Fenerbahce ចំណាយលុយ​ច្រើន​សម្រាប់​ខ្ញុំ អ​ញ្ជឹ​ង​ហើយ​ទើប​ខ្ញុំ​ចង់​ជួយ​ក្រុម​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​រួមចំណែក​ក្នុង​ក្រុម​បាន​គ្រប់គ្រាន់​នៅពេលដែល​ខ្ញុំ​ត្រូវបាន​ដកចេញ​រាល់​ការប្រកួត​។ ខ្ញុំ​មិនអាច​ធ្វើការ​បែបនេះ​បានទេ​។ យើង​ត្រូវតែ​រក​ដំណោះស្រាយ​សម្រាប់​រឿងនេះ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់