បុរសម្នាក់ត្រូវបានឃាត់ខ្លួននៅក្រោយទូតបារាំងខណៈកំពុងលក់ថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿង ញៀនសហការជាមួយកម្លាំងសហប៉ុស្តិ៍ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ចំណុចក្រោយស្ថាន ទូតបារាំង ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ មុំ ឫទ្ធី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិត ប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកក្រាមពណ៌ សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០៣កញ្ចប់ (បីកញ្ចប់តូច), ទូរស័ព្ទ ដៃ០១គ្រឿងម៉ាក Nokia ពណ៌ខ្មៅលាយក្រហម, លុយខ្មែរ៦០០០រៀល, ប្រអប់ពណ៌ខ្មៅចំនួន០១ និងកាបូបដៃពណ៌សូកូឡាចំនួន០១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឧដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


 

adverise with khmeread