adverise with khmeread 1

​ខណៈដែល​កីឡាករ​ល្អៗ​កំពុង​ចាកចេញ​រពុយៗ ឥឡូវ PSG កំពុង​សម្លឹង​ឃើញ Icardi របស់ Inter

​ខ្សែប្រយុទ្ធ Inter Milan កីឡាករ Mauro Icardi កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹប Paris Saint-Germain​។​

​ជាមួយនឹង​ការចាកចេញរ​បស់គោល​ដៅ Inter កីឡាករ Ezequiel Lavezzi ទៅកាន់​ក្លឹប Hebei China Fortune ក្នុងប្រទេស​ចិន រួមទាំង​ការចាកចេញ​ដែល​អាច​កើតឡើង​របស់ Edinson Cavani និង Zlatan Ibrahimovic នោះ ជើងឯក Ligue 1 ប្រហែលជា​នឹង​ចាយលុយ​ម្តង​ទៀតហើយ​នៅពេលដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក ហើយ Icardi នឹង​សក្តិសម​ទាំង​តម្លៃ​និង​សមត្ថភាព​។​

​ប្រធាន​ក្លឹប Inter លោក Erik Thohir បាន​ស្ថិតក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ទស្សនា​ការប្រកួត​បាល់ទាត់ Champions League ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Corriere dello Sport បាន​ឲ្យ​ដឹងថា គាត់​មាន​គោលបំណង​ច្រើនជាង​នេះ ជាមួយ​សមាជិក​របស់​លោក Thohir បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់ PSG ដើម្បី​ពិភាក្សា​នៃ​ការលក់​កីឡាករ Icardi​។​

​មានការ​រាយការណ៍​ថា PSG ប្រហែលជា​ចង់​ឲ្យ​កិច្ចព្រមព្រៀង​នេះ​រលូន ដោយ​ថែម​ខ្សែការពារ​ស្លាប​ស្តាំ Gregory van der Wiel និង​ខ្សែបម្រើ Adrien Rabiot ឲ្យ Inter ទៀតផង​។​

​ជាមួយ​ក្លឹប​កំពុង​ជួបនឹង​វិបត្តិ​នៃ​ទម្រង់​លេង​អន់​និង​ទំនង​អាចជា​មិនបាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​ទៀត​នោះ Inter ប្រហែលជា​ត្រូវ​ការលក់​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​របស់​ពួកគេ​ក្នុង​រដូវក្តៅ​ខាងមុខ ដើម្បី​យកលុយ​ទាំងនោះ​ទៅ​ទិញ​កីឡាករ​បន្ថែម​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់