គ្រូកាចហួសហេតុពេកហើយ ដាក់ពិន័យសិស្សស្រីជំទង់ឱ្យឈរកណ្តាលវាលទាំងយប់ក្រោមអាកាសធាតុត្រជាក់ខ្លាំង រហូតដល់សន្លប់ឈឹង

ក្មេងស្រីជំទង់ម្នាក់មកពីទីក្រុង Guigang ខេត្ត Guangxi ប្រទេសចិន សន្លប់ស្ដូកស្ដឹងជាមួយនឹងសរីរាង្គជាច្រើនត្រូវបានខូច បន្ទាប់ពីនាងត្រូវបានឱ្យឈរនៅខាងក្រៅសាលាទាំងយប់ជាការពិន័យ។

Yang Haoyue សិស្សមកពីសាលា Guigang City Daxu Township Second Junior High School មានអាយុប្រហែល ១៣ ទៅ ១៤ ឆ្នាំ ត្រូវបានដឹកទៅមន្ទីរពេទ្យនៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា។ នេះបើយោងតាមវេបសាយ SCMP ចេញផ្សាយកាលពីថ្ងៃ ១៨ ធ្នូ។

យោងតាមអ្នកចោទប្រកាន់ Yang និងក្មេងស្រីជំទង់ ៨ នាក់ផ្សេងទៀតក្នុងសាលាត្រូវបានគ្រូដាក់ពិន័យសម្រាប់និយាយគ្នា បន្ទាប់ពីម៉ោងគេង។ ពួកគេត្រូវបានឱ្យដោះស្បែកជើងនិងឈរខាងក្រៅដោយជើងទទេ ខណៈដែលពួកគេស្ថិតក្នុងសម្លៀកបំពាក់គេងយប់ក្នុងអាកាសធាតុត្រជាក់បំផុត ជាមួយនឹងសីតុណ្ហភាព ១៣ អង្សា។

ប្រសិនបើអាកាសធាតុកកនៅខាងក្រៅគឺមិនទាន់ពិន័យគ្រប់គ្រាន់តែ ក្មេងស្រីជំទង់ទាំងនោះត្រូវបានអាវ៉ង់បន្ថែមទៀត។ ប៉ុន្មាននាទីក្រោយមក Yang ចាប់ផ្ដើមញ័រទទ្រើកលែងគ្រប់គ្រងខ្លួនឯងបាន។ នាងហាក់បីដូចជាញាក់ញ័រខ្លាំងទ្រាំលែងបាន រួចក៏សន្លប់ឈឹងតែម្ដង។

Yang ភ្លាមត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ Guigang People និងជួយសង្គ្រោះដោយបុគ្គលិកពេទ្យ។ យ៉ាងណាមិញ នាងបានបកស្រាយប្រាប់ថាឈឺទ្រូងខ្លាំង មុនពេលសន្លប់លើកទី ២។

នាងត្រូវបានស្កែនមើល និងរកឃើញខូចសរីរាង្គខាងក្នុងជាច្រើន មុនពេលសន្លប់លើកចុងក្រោយនៅថ្ងៃទី ១១ ខែធ្នូ។ បច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតលើករណីនេះ ខណៈដែលអ្នកកាសែតទៅសាលានោះ គ្រូបង្រៀនដែលដាក់ទោសលើសិស្សទាំង ៨ នាក់បានគេចមុខពីអ្នកកាសែតនិងចាក់សោរបងសាលាទៀតផង៕

adverise with khmeread