ប្រច័ណ្ឌប្រពន្ធមានសាហាយច្របាច់កសម្លាប់ទាំងមានផ្ទៃពោះ៩ខែស្លាប់ទាំង ម្តាយ និង កូន

តាកែវ ៖ មានអំពើឃាតកម្មមួយបានកើតឡើងដោយសារតែប្រច័ណ្ឌប្រពន្ធមានសាហាយ ហើយបានច្របាច់កសម្លាប់ទាំងមានផ្ទៃពោះ៩ខែ នៅចំណុចភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២រំលងអធ្រាត្រ។

ប៉ូលិសនិយាយថា អំពើឃាតកម្មនេះបង្កដោយជនសង្ស័យឈ្មោះ សែម វីរៈភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ មានស្រុកកំណើតនៅភូមិមេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្នភូមិ ឃុំកើតហេតុខាងលើ (ជាប្តី) បានធ្វើសកម្មភាពច្របាច់ក ប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់ និងមានផ្ទៃពោះ អាយុ៩ខែ បណ្តាលឱ្យស្លាប់ជាមួយម្តាយ។

ចំណែកស្ត្រីរងគ្រោះឈ្មោះ អេង ស្រយ អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ។ មូលហេតុប្រច័ណ្ឌប្រពន្ធមានសាហាយ។

ក្នុងករណីខាងលើប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

  

adverise with khmeread