កន្លែងបញ្ចុះសពលំដាប់មហាសេដ្ឋីសម្រាប់អ្នកមានលុយចាយមិនអស់នៅវៀតណាម!

កន្លែងបញ្ចុះសព Phuc An Vien Cemetery ក្នុងសង្កាត់ ៩ ក្នុងទីក្រុងហូជីមិញ ត្រូវបានគេស្គាល់ថាជាកន្លែងបញ្ចុះសពដ៏ថ្លៃបំផុតនៅវៀតណាម។

តម្លៃកន្លែងតម្គល់សពនៅទីនោះមួយ គឺ ១ ពាន់លានដុង (៤,៤ ម៉ឺនដុល្លារ) វាល្មមគ្រប់គ្រាន់សម្រាប់ទិញផ្ទះល្វែងធម្មតាមួយនៅវៀតណាម។

កន្លែងតម្គល់សពមួយផ្សេងទៀតនៅកណ្ដាលក្រុង Thua Thien ខេត្តវ៉េ ត្រូវបានគេស្គាល់សម្រាប់ផ្នូរខ្មោចដ៏គគ្រឹកគគ្រេងបំផុតរបស់ខ្លួន។ ផ្នូរខ្មោចនៅទីនោះជារឿយៗគ្របដណ្ដប់ទៅដោយថ្មក្រានីតថ្លៃបំផុត។

ហើយផ្នូរខ្មោចដ៏ធំមួយរាងដូចភ្នំ គឺគ្របដណ្ដប់ទៅដោយសាររុក្ខជាតិចម្រុះ៕


adverise with khmeread