ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះចំនួន ២ខ្នង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បានរងនូវការឆាបឆេះទាំងស្រុង ដោយសាយផ្ទុះកំប៉ុងហ្គាស បង្កជាអគ្គិភ័យ កាលពីវេលា ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានរងគ្រោះ ទី១ផ្ទះ ឈ្មោះ ផន មឿន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ លក់បង្អែម ផ្ទះទំហំ ៦គុណ៧ ម៉ែត្រនិងផ្ទះឈ្មោះ តុប ចាន់នី អាយុ៥០ ភេទស្រី មុខរបរលក់ចាប់ហួយ ។

សមត្ថកិច្ចបានអន្តរាគមន៍ ប្រើប្រាស់រថយន្តចំនួន ១០គ្រឿង រួមមាន៖ អង្គភាព តម្រួត បញ្ជា ២គ្រឿង, កងពល ង៧០ -៧១១ រថយន្ត ២ គ្រឿង, កងពលឆ័ត្រ យោង ៩១១ចំនួន ២ គ្រឿង, ក្រុមហ៊ុន កម្ពជា ១ គ្រឿង និងការិយាល័យ ពន្លត់អគ្គីភ័យប៉ូលិសរាជធានី ភ្នំពេញ៣គ្រឿង។

អំណាចអគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ ថ្ងៃដដែល។ ផ្ទះឆេះទាំងស្រុង ខូតខាតគិតជាប្រាក់នៅមិនទាន់ដឹងនៅឡើយ៕

adverise with khmeread