ឃាត់យុវជនខ្មែរឥស្លាម ២ នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ យុវជន​២នាក់ ត្រូវបាន​សមត្ថកិច្ច​​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជាក់ស្ដែង​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ផ្លូវ​បេតុង ក្រុម១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ នាព្រឹកនៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់ រួមមាន ១/ឈ្មោះ នួន ហា​ណា​ហ្វា ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែ​ឥស្លាម មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ (ជួញដូរ) និង២/ឈ្មោះ លិ​ម ពេជ្រ ហៅ​ឡូយ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ។

សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ជា​វត្ថុតាង​មួយចំនួន រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន៨កញ្ចប់ ដែក​សំប៉ែត​កែច្នៃ​មួយ (សម្រាប់​កាច់​សោ.ក​ម៉ូតូ) កន្ត្រៃ​តូច​មួយ ដែកកេះ​មួយ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Q-១៤០៩។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ខណ្ឌឫស្សីកែវ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី៕

adverise with khmeread