adverise with khmeread Index2

រកឃើញ​ម្ចាស់​ម៉ូតូ​លក់​ការ៉េម​កី​ទុកចោល​វិញ​ហើយ​

   កណ្តាល ៖ ម្ចាស់​ម៉ូតូ​លក់​ការ៉េម​កី​បាន​វិល​មករក​ម៉ូតូ​វិញ​ហើយ​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០១៦ បន្ទាប់ពី​ផឹក​ប៊ី​យ៉ែ​រ​ស្រវឹង​ហើយ​ដើរ​វង្វេង​ចូលដេកក្នុងព្រៃ​បបុស​មាត់បឹង​មុ​ស​ខាំ​អស់​១​យប់​រួចមក​។​

    ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​អ្នកស្រុក​ប្រទះឃើញ​ម៉ូតូ​លក់​ការ៉េម​កី​ចត​ចោល​គ្មាន​ម្ចាស់ នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ កាលពី​ថ្ងៃទី​១៧
​កុម្ភ​: ២០១៦ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ហើយ​ប៉ូលិស​យកមក​រក្សាទុក​។​

    ប៉ូលិស​និយាយថា ម្ចាស់​ម៉ូតូ​ដឹក​ការ៉េម​ឈ្មោះ ភិន យ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​គ្រុំ ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​លក់​ការ៉េម​កី​។​ឪពុក ឈ្មោះ ប៉ានយឿន មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ ផន រឹម មុខរបរ​កសិករ អ្នក​ទាំង​២ រស់នៅ​ភូម​បឹង​គ្រុំ ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម​។​

   មូលហេតុ​ឈ្មោះ​ភិន យ​ន ខាងលើនេះ បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្ត​ភ័ក្ត្រ នៅ​ច្បារអំពៅ អស់​ចំនួន​៣​កេស ហើយ​ស្រវឹង​ក៏​បើក​ម៉ូតូ​លក់​ការ៉េម​កី​តាម​ភូមិ ។​លុះ​មកដល់​កន្លែងកើតហេតុឈ្មោះ ខាងលើ​មាន​សភាព​ស្រវឹង​ខ្លាំង ហើយក៏​បាន​ចូល​ព្រៃ​ទៅ​បត់ជើង​រួចហើយ​វង្វេង​ដើរទៅ​ដេក​នៅក្នុង​បឹង ក្នុង​គុម្ព​បបុស​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ក្បែរ​មាត់បឹង​មុ​ស​ខាំ​អស់​មួយ​យប់ ទើបស្វាង ។​

    ប៉ូលិស​បន្តទៀតថា លុះដល់​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​១៨​កុម្ភ​:២០១៦ ឈ្មោះ​ភិន យ​ន​បាន​ដើរ​មករក​ធុង​ការ៉េម​កី​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​មក​ប៉ុស្តិ៍ ហើយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បានហៅ​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​ទើប​ស្គាល់​ថា​ជា​ម្ចាស់ ម៉ូតូ​ដឹក​ធុង​ការ៉េម ពិតប្រាកដ​មែន​៕​

adverise with khmeread

មតិយោបល់