ដំណឹងល្អ! មន្ទីរពេទ្យរុស្ស៊ី នឹងផ្តល់ជូនការកាត់វ៉ែនតាឥតគិតថ្លៃរយៈពេល ២ ថ្ងៃ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសហការជាមួយអង្គការ LION Club ទៅលើផ្នែកចក្ខុរោគ នឹងផ្តល់ជូនការកាត់វ៉ែនតាឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជារយៈពេល ២ ថ្ងៃ។

ការសហការផ្នែកខាងលើនឹងផ្ដល់ជូន ការវាស់ និងការកាត់វ៉ែនតាជូនដោយឥតគិតថ្លៃ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ និង ២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យ ដែលចេញផ្សាយកាលពីថ្ងៃទី ៦ ធ្នូ៕

adverise with khmeread