នាង Miley Cyrus ពាក់ស្បែកជើងកែងចោតតម្លៃត្រឹម ៧ ដុល្លារប៉ុណ្ណោះ សម្រាប់សម្តែងនៅឆាក The Voice

Miley Cyrus ប្រហែលជាបំភ្លេចខ្លួននាងកាលពីឆ្នាំ ២០១៥ ដែលព្រលែងល្វែង ប៉ុន្ដែនាងនៅតែស្រឡាញ់ស្បែកជើងកែងតម្លៃថោករបស់នាងដដែល។

តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះនិយាយថាស្បែកជើងនៅពីក្រោយឆាកសម្ដែង The Voice របស់នាងនោះ គឺជាស្បែកជើងមកពីហាងលក់សម្លៀកបំពាក់ស្រាតមួយកន្លែង។

នាងនិយាយថា "ពួកវាមានតម្លៃតែ ៧ ដុល្លារប៉ុណ្ណោះ។ ពួកវាអាចក្លាយជារបស់អ្នកក្នុងតម្លៃ ៧ ដុល្លារ និងអាចកាច់កជើងបាន។ ប៉ុន្ដែអ្នកនឹងត្រូវដាក់ត្បូងពីលើ ដែលវាគឺជាការលម្អ"។

ប៉ុន្ដែគេរកឃើញថា តារាចម្រៀងកើតនៅរដ្ឋ Tennessee ដ៏ជោគជ័យនេះយកស្ទីលតាម Simone Harouche ដោយមានបំពាក់មេអំបៅ Butterfly Baby មួយគូតម្លៃ ៨៨ ដុល្លារ៕


adverise with khmeread