adverise with khmeread 1

Ancelotti ចង់បាន​ខ្សែប្រយុទ្ធ​របស់ AC Milan ចូលរួម​ជាមួយ Bayern Munich

​លោក Carlo Ancelotti បាន​បន្ថែម​ខ្សែប្រយុទ្ធ​របស់​ក្លឹប AC Milan កីឡាករ Carlos Bacca ទៅក្នុង​បញ្ជី​របស់គាត់​សម្រាប់​រដូវក្តៅ​ខាងមុខ ស្រប​ពេលដែល​គាត់​រួចរាល់​ដើម្បី​ចូលមក​ដឹកនាំ​ក្រុម Bayern Munich នៅ​ចុងរដូវ​កាល​នេះ​។​

​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ​ចាប់តាំងពី​មកដល់​ពី​ក្លឹប Sevilla កាលពី​រដូវ​កាល​មុន ហើយ​មាន​ក្លឹប​ធំៗ​នៅក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​កំពុង​សម្លឹង​ឃើញ Bacca​។​

​បើ​យោងតាម​សារព័ត៌មាន Sport Bild លោក Ancelotti តែងតែ​កោតសរសើរ​ចំពោះ Bacca តាំងពី​គាត់​ដឹកនាំ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​មកម្ល៉េះ ហើយ​ឥឡូវ​គាត់​អាច​នឹង​យក​កីឡាករ​រូបនេះ​មក​ចូលរួម​ជាមួយ​ប្រសិនបើ Lewandowski ចាក​ចេញពី​ក្លឹប​។​

​ទោះជា​យ៉ាងណាក៏ដោយ កីឡាករ Robert Lewandowski បានបញ្ជាក់​ថា​គាត់​ចង់​បន្ត​កុងត្រា​ជាមួយ​ក្លឹប បើទោះជា​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប​យក្ស Real Madrid ក៏ដោយ​។​

​ប្រសិនបើ​លោក Ancelotti ពិតជា​ចង់បាន Carlos Bacca មែន គាត់​ត្រូវតែ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​សម្រាប់​កីឡាករ​រូបនេះ ដោយសារ​រូបគេ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​និង​រកបាន ១៣ គ្រាប់ ប៉ះ​ឲ្យ​មិត្ត​រួម​ក្រុម​ពីរ​គ្រាប់​នៅក្នុង​ក្របខ័ណ្ឌ Serie A រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់