មជ្ឈមណ្ឌលថែទាំរថយន្តតំលៃខ្ទង់លានដុល្លារបង្ហាញខ្លួននៅភ្នំពេញ

    ដោយ-ខ្មែររីដ
    ភ្នំពេញ- កាលពីព្រឹកថ្ងៃពុធ ទី២០ ធ្នូ ២០១៧ មជ្ឈមណ្ឌលថែទាំ ការពាររថយន្តកម្រិតស្តង់ដា (C.T.S) នៃក្រុមហ៊ុន ខេប៊ី ស៊ីធីអេស គ្រីស្តាល់ អូតូ សឺវីសប្រចាំកម្ពុជា បានដាក់សម្ពោធជាផ្លូវការហើយ ក្រោមទឹកប្រាក់វិនិយោគខ្ទង់រាប់លានដុល្លារអាមេរិក និងកម្រិតស្តង់ដារអន្តរជាតិ ដែលមានទីតាំងនៅជិតផ្សារធីខេ ខណ្ឌទួលគោក។ 

    ស្របពេលដែលស្លាកយីហោ C.T.S មួយនេះ ត្រូវបានអតិថិជនទទួលស្គាល់ក្នុងបណ្តាប្រទេសអាស៊ី និងអាស៊ីអាគេ្នយ៍ ដូច្នេះហើយបានជា លោក អគ្គនាយកនៃក្រុមហ៊ុន ខេប៊ី ស៊ីធីអេស គ្រីស្តាល់ អូតូ សឺវីស បានសម្រេចនាំយកនូវ CTS មកកម្ពុជា ជាមួយនឹងទំនុកចិត្តជូនអតិថិជនដែលចង់បានសេវាកម្មថែទាំរថយន្តទំនើបរបស់ខ្លួន។ 

    ថ្លែងក្នុងពិធីសម្ពោធ លោក លីម សុខឃាង អគ្គនាយក ក្រុមហ៊ុនខេប៊ី ស៊ីធីអេសគ្រីស្តាល់អូតូសឺវីស បានមានប្រសាសន៍ថា ដោយមើលឃើញថា នៅ ប្រទេសកម្ពុជានៅខ្វះមជ្ឈមណ្ឌលថែទាំរថយន្តដែលមានស្តង់ដារ និងស្របពេលដែលក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យខ្លាំងលើ ឡូហ្គោ ស៊ីធីអេស នៅប្រទេសថៃជាង១០ឆ្នាំ ទើបលោកសម្រេចបើក មជ្ឈមណ្ឌលនេះឡើងនៅប្រទេសកម្ពុជា ដើម្បីបំពេញបំណង ដល់អតិថិជនដែលប្រើប្រាស់រថយន្តទំនើប និងត្រូវការ ការថែរក្សាសម្រស់រថយន្តរបស់ខ្លួន ឲ្យដូចទៅនឹងការថែរក្សាសម្ភស្សរបស់មនុស្សស្រីអីចឹងដែរ។ 

     លោកអគ្គនាយកបានលើកឡើងបន្តថា ស៊ីធីអេស គឺជាមជ្ឈមណ្ឌលតែមួយនៅក្រុងភ្នំពេញ សម្រាប់ ការការពារនិងការថែទាំរថយន្តដើម្បីភ្លឺចាំងជាមួយថ្នាំកូត ការបាញ់ថ្នាំជាមួយនិងសារធាតុស៊ីលិកាដែលមាន គុណភាពខ្ពស់ បង្កើតគ្រីស្តឆាល់ ដើម្បីការពាររថយន្តយ៉ាងពិសេស។ លោកឲ្យដឹងទៀតថា ក្រុមហ៊ុនមាន សេវាដើម្បីការពារពាក់ព័ន្ធនឹងកញ្ចក់នៅក្រោមនាយកដ្ឋាន អូតូ ហ្វៀម ស្ទីឌីយ៉ូ មួយសន្លឹកសម្រាប់កញ្ចក់ ខាងមុខ ជាមួយនឹងការបង្កើតសន្លឹកការពារ ដែលទទួលបានពន្លឺខាងក្រៅដោយផ្ទាល់។

    សូមរំលឹកថា ផ្លាកសញ្ញា C.T.S នៃមណ្ឌលថែទាំរថយន្ត មានដើមកំណើតចេញពី ប្រទេសជប៉ុន បន្តមក ហុងកុង ថៃ សិង្ហបុរី ម៉ាឡេ កូរ៉េ និងប្រទេសអាស៊ីអាគ្នេយ៍ ។ លោកថា ប្រសិនបើថ្ងៃខាងមុខ មានអតិថិជនរងចាំសេវាកម្មមួយនេះច្រើន លោកនឹងមានគម្រោងពង្រីកសាខា បន្ថែមទៀតមិនថានៅតាមបណ្តាខេត្តឬក្រុងភ្នំពេញនោះទេ៕ 

    

adverise with khmeread
PR