Index

មាន​វិបត្តិ​ក្នុង​គ្រួសារ​រត់​ទៅ​ចងក​សម្លាប់ខ្លួន​នៅ​ដើមអម្ពិល​

      ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៨​កុម្ភ​:២០១៦ ដោយ​ខ្សែ​អង្រឹង​ជាប់​នឹង​ដើមអម្ពិល​វាលស្រែ ស្ថិតនៅ​ខាងជើង​ភូមិគរ​ប្រហែល​២០០​ម៉ែត្រ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ឃឹម ខុន ប្រុស​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ ភូមិគរ ឃុំ​ក្រែក ស្រុក​ពញាក្រែក មូលហេតុ​ឈ្មោះ​ឃឹម ខុន មានទំនាស់ និង​វិបត្តិ​ក្នុង​គ្រួសារ​។​

   ឆ្លងតាម​ការពិនិត្យរ​បស់​ជំនាញ​បច្ចេកទេស លើ​សាកសព​នោះ មិនមាន​ការពាក់​ព​ន្ធ័ នឹង​អំពើ​ឃាតកម្ម​នោះទេ​និង​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់