adverise with khmeread Index

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំងពីរ​

    ស្វាយរៀង ៖ មាន​ករណី​ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

     សាក្សី​បាន​ឲ្យ​ដឹងថា ដំបូង​មាន​បុរស​ម្នាក់​ឈ្មោះ​រៀម សារិន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មរ​រោងចក្រ រស់នៅ​ភូមិ​ថ្មី​ឃុំ​សំបួរ ស្រុក​ស្វាយទាប ជិះ​ម៉ូត​ម៉ាក​ហុងដា សេ​១២៥​ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-3657 ឌុប​ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ឹម ស្រី​ណាក់ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ជាមួយគ្នា ពី​ទិស​ខាង​លិចទៅ​កើត ។​

    លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1C 9742 បើកបរ ដោយ​ឈ្មោះ មុំ សា​មុ​ល ភេទ ប្រុស  អាយុ​៥៥​ឆ្នាំ មុខរបរ កសិករ បើក​ពី​ត្បូង​ទៅ​ជើង​ឡើង​ពី​ផ្លូវលំ​ឆ្លងកាត់​ថ្នល់ជាតិ​លេខ​១ ដោយ​ខ្វះ​ការ​ប្រង​ប្រយ័ត្ន​បណ្តាល​ឲ្យ បុក​គ្នា​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​នៅនឹងកន្លែង​ទាំង​៣​នាក់ តែម្តង ។​

    រីឯ​ឈ្មោះ​រៀម សារិន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់ នៅ​ភូមិ​ថ្មី ឃុំ សំបួរ  រងរបួស ស្រាល និង​អ្នករួមដំណើរ​ឈ្មោះ ស៊ឹម ស្រី​ណាក់ ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​រងរបួស​ធ្ងន់ធ្ង​រ​សន្លប់​នៅ​និង​កន្លែង​។ បន្ទាប់មក​ប៉ូលិស​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ៕​

adverise with khmeread

មតិយោបល់