adverise with khmeread 1

​ប្រិយមិត្ត Arsenal ទទួលស្គាល់​បរាជ័យ​ក្រោម​ថ្វី​ជើង Hull បន្ទាប់ពី​ដឹងថា​លោក Mike Dean នឹង​កាត់ក្តី​ក្នុងការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​

​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រៀម​ជួប​ជាមួយ​សត្រូវ​នៃ​ការកាត់ក្តី​ដ៏​ចម្រូងចម្រាស់​របស់​ពួកគេ​គឺ​លោក Mike Dean នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ប្រកួត FA Cup ជាមួយ​ក្រុម Hull City ក្នុង​ទឹកដី Emirates​។​

​ស្ថិតិ​បង្ហាញ​ច្បាស់​ណាស់​បង្ហាញថា ក្រុម​របស់លោក Arsene Wenger ហាក់ដូចជា​ចាញ់​ការប្រកួត​ញឹក​ក្រោម​ការកាត់ក្តី​ដោយ​លោក Dean ខណៈ​ការប្រកួត​ចុងក្រោយ​របស់ Arsenal ជាមួយ​ក្រុម​តោ​ខៀវ Chelsea យើង​បាន​ឃើញថា ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​ជាច្រើន​បាន​ចុះហត្ថលេខា​លើ​ញត្តិ​ច្រើនជាង ១០ ម៉ឺន ដើម្បី​បញ្ឈប់​លោក​ពី​ការ​កាត់សេចក្តី​ការប្រកួត​របស់ Arsenal តទៅទៀត​។​

​បើទោះជា​មានការ​ខំប្រឹងប្រែង​ពី Fan កាំភ្លើង​ធំ​យ៉ាងណាក៏ដោយ ក៏​សមាគម​បាល់ទាត់​អង់គ្លេស​នៅតែ​ចាត់តាំង​លោក Dean ជា​អាជ្ញាកណ្តាល​សម្រាប់​ការប្រកួត​រវាង​ក្រុម Arsenal និង Hull City នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​វគ្គ ១/៨ នៃ​បាល់ទាត់ FA Cup ហើយ​ក្រុម​អ្នកគាំទ្រ​មិន​សប្បាយ​ចិត្តនឹង​ដំណឹង​នេះឡើយ​។​

​ខណៈ​កាំភ្លើង​ធំ​កំពុង​ស្វែងរក​នៃ​ការលើក​ពាន FA Cup ជា​លើក​ទី​បី​របស់ខ្លួន ប្រិយមិត្ត​មួយចំនួន​ជឿជាក់ថា លោក Mike Dean នឹង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ Arsenal ធ្លាក់​ចេញពី​ការប្រកួត​ក្នុងឆ្នាំនេះ​ជាមិនខាន​៕

​ខាងក្រោម​នេះ​ជា​ប្រតិកម្ម​របស់​ក្រុម​អ្នកគាំទ្រ Arsenal!

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់