រូបសាក់មួយនេះ កំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតទាល់គំនិត មិនដឹងថារូបដៃនោះកំពុងទ្រអ្វីឱ្យពិតប្រាកដ!

បុរសម្នាក់ជាមួយនឹងស្នាមសាក់ដ៏គួរឱ្យសង្ស័យរបស់គាត់ កំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺណិតទាល់គំនិតជាខ្លាំង ដែលពួកគេមិនអាចសម្រេចបានថាតើវាគឺជាអត្ថន័យនៃភាពកក់ក្តៅ ឬជារឿងដ៏អាសគ្រាម។

ការរចនាម៉ូតសាក់ដ៏ប្លែកភ្នែកនេះត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញពីរូបភាពបេះដូងពណ៌ខ្មៅមួយ ហើយមានរួមមកជាមួយនឹងផ្នែកកណ្តាលមានដៃមួយកំពុងកាន់បេះដូងផ្សេងដទៃទៀត ប៉ុន្តែមនុស្សមួយចំនួនទៀតបានអះអាងថា ដៃនោះកំពុងកាន់ពងស្វាស់ដែលកំពុងយារធ្លាក់។

ស្នាមទឹកថ្នាំ សនិងខ្មៅ មួយនេះ ត្រូវបានចែកចាយរាប់ម៉ឺនដង បន្ទាប់ពីវាត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ @gutphobia ៕

adverise with khmeread