adverise with khmeread 1

Roy Keane៖ ប្រសិនបើ​ខ្ញុំ​ជា​មិត្ត​រួម​ក្រុម​ជាមួយ Hazard ខ្ញុំ​នឹង​ទាត់​គាត់​ព្រឹកល្ងាច​នៅ​ទីលាន​ហ្វឹកហាត់​

​លោក Roy Keane បាន​បើក​ការវាយប្រហារ​ទៅលើ​ខ្សែបម្រើ​តោ​ខៀវ Chelsea កីឡាករ Eden Hazard ដោយ​អះអាងថា គាត់​នឹង "​ទាត់​រូបគេ​ព្រឹកល្ងាច​នៅក្នុង​ទីលាន​ហ្វឹកហាត់​" ប្រសិនបើ​មាន​មិត្ត​រួម​ក្រុម​របស់គាត់​ណាមួយ​គម្រាម​ចាក​ចេញពី​ទឹកដី Stamford Bridge​។​

Hazard បានទទួល​ស្គាល់​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌​មានបារាំង Le Parisien កាលពីដើម​សប្តាហ៍​នេះ​ថា វា​ច្បាស់​ជា​ពិបាក​ដើម្បី​បដិសេធ​ការផ្ទេរ​ទៅកាន់​ក្លឹប Paris Saint-Germain ព្រោះ​គោលដៅ​របស់គេ​គឺ​ដើម្បី​ឈ្នះ​ពាន Champions League​។​

​ប៉ុន្តែ​និយាយ​ក្នុងនាម​ជា​ពិធីករ​បាល់ទាត់​នៅលើ​កម្មវិធី Highlight បាល់ទាត់ Champions League របស់​ទូរទស្សន៍ ITV លោក Keane មិនបាន​បន្ធូរ​មាត់​ឡើយ ដោយ​ស៊ុត ១០០​ៗ ទៅលើ​ខ្សែបម្រើ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​តែម្តង​។​

​អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​និយាយថា "​ខ្ញុំ​មិន​យល់​កីឡាករ​ទាំងនេះ​សោះ​! គាត់​បាន​ចុះកិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​កាលពី​ឆ្នាំមុន ហើយ​យើង​បាន​ឃើញថា​គាត់​អស្ចារ្យ​ប៉ុនណា ប៉ុន្តែ​ឥឡូវ​គាត់​ចេញមក​និយាយ​រឿង​គ្មាន​ប្រយោជន៍​ទាំងនេះ​មុន​ថ្ងៃ​ប្រកួត​ដ៏​សំខាន់​បែបនេះ​"​។​

"​ប្រសិនបើ​ខ្ញុំ​ជា​មិត្ត​រួម​ក្រុម​របស់គាត់ ខ្ញុំ​នឹង​ទាត់​គាត់​ព្រឹកល្ងាច​ក្នុង​ទីលាន​ហ្វឹក​ជាក់​ជាមិនខាន​។ កីឡាករ​បទពិសោធន៍​មួយចំនួន​ត្រូវតែ​មើល​គាត់​ឲ្យ​មែនទែន​។ គាត់​ជា​ក្មេង​ដែលមាន​សមត្ថភាព ប៉ុន្តែ​អាកប្បកិរិយា​របស់គាត់​ដូច​ក្មេង​បៀម​ដៃ​អ​ញ្ជឹ​ង​។ វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ឡើយ​!"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់