អាចម៍ផ្កាយ "ក្បាលខ្មោច" នឹងវិលត្រឡប់មកលងផែនដីម្តងទៀតនៅឆ្នាំក្រោយនេះហើយ

ក្រុម​តារាវិទូ​បានប្រកាសថា អាចម៍ផ្កាយ TB145 ដែលមាន​រាង​ដូច​ឆ្អឹង​ក្បាល​ខ្មោច​នោះ នឹង​វិល​ត្រឡប់មកវិញ​នៅ​ឆ្នាំក្រោយ​។​

​នៅ​ថ្ងៃបុណ្យ​ Halloween ឆ្នាំ ២០១៥ អ្នក​ដែល​ចូលចិត្ត​តាមដាន​តារាសាស្ត្រ មិនអាច​រកបាន​ភាព​រីករាយ​ណា​ផ្សេង​ទៀតឡើយ នៅពេលដែល​អាចម៍ផ្កាយ​ដែលមាន​រាង​ដូច​លលាដ៍​ក្បាលមនុស្ស​នេះ បាន​បោះពួយ​ឆ្លងកាត់​ផែនដី ពោលគឺ​គាប់​ជួន​គ្នា​នឹង​ថ្ងៃបុណ្យ​ហា​ឡូ​វីន ដែល​តំណាងឱ្យ​ក្បាល​ខ្មោច​តែម្តង​។​

​ឥឡូវនេះ​ពួក​តារាវិទូ​បាន​និយាយថា អាចម៍ផ្កាយ​ពិសេស​នេះ​នឹង​ត្រឡប់មកវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ទោះបីជា​វា​នឹងត្រូវ​ឆ្លងកាត់​ដ៏​សែនឆ្ងាយ​ពី​ផែនដី​ក៏ដោយ ដូច្នេះ​មិនមាន​កែវយឹត​ណាមួយ​អាច​មើលឃើញ​មុខរប​ស់វា​នៅលើ​មេឃ​បាន​ច្បាស់​នោះឡើយ​។ យោងតាម​លោក ប៉ា​ប្លូ សាន់​តូ​ស សាន់ មកពី​វិទ្យាស្ថាន​តារាវិទ្យា​អា​ដា​លូ​សៀ (Astrophysics of Andalusia ឬ IAA-CSIC) បានឱ្យដឹងថា អាចម៍ផ្កាយ​នេះ​នឹង​ឆ្លងកាត់​ផែនដី​នៅ​ចម្ងាយ​ប្រហែល ១០៥ ដង​នៃ​ចម្ងាយ​មធ្យម​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ​។ ក្នុងអំឡុងពេល​ឆ្លង​កាលពី​ឆ្នាំ ២០១៥ អាចម៍ផ្កាយ​នេះ​មាន​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ​តែ ១,៥ ដង​ប៉ុណ្ណោះ​៕

adverise with khmeread