រួមភេទច្រើនហួសប្រមាណបណ្តាលឱ្យជួបផលវិបាក ៧ យ៉ាង

ការរួមភេទគឺជារឿងល្អសម្រាប់ប្ដីប្រពន្ធដើម្បីចងចំណងស្នេហា និងជាផ្លូវមួយដើម្បីភាពស្និទ្ធស្នាលផ្លូវរាងកាយ ជំរុញអារម្មណ៍ និងជំរុញប្រព័ន្ធភាពស៊ាំ។ បើទោះជាការរួមភេទល្អសម្រាប់អ្នក ការអនុវត្តច្រើនពេកវាអាចនឹងមិនល្អ។

ខាងក្រោមនេះគឺជាបញ្ហានឹងកើតឡើង នៅពេលអ្នករួមភេទច្រើនពេក។

១. ឈឺនិងហើមប្រដាប់ភេទ
នារីអាចនឹងរីករាយជាមួយនឹងការរួមភេទនៅពេលប្រតិបត្តិការចាប់ផ្ដើម ប៉ុន្ដែការអនុវត្តច្រើនពេកអាចនឹងធ្វើឱ្យឈឺនិងហើមបបូរមាត់ទា្វរមាស។ នេះនាំឱ្យការរួមភេទឈឺចាប់ ដូច្នេះគួរឈប់រហូតដល់តែជាសះស្បើយសិនសឹមគិតរឿងនេះម្ដងទៀត។

២. ខ្សោះជាតិទឹក
ការរួមភេទច្រើនពេក បណ្ដាលឱ្យបែកញើស និងខ្សោះជាតិទឹកក្នុងខ្លួន។

៣. ឆ្លងមេរោគតាមទឹកនោម
នៅពេលរួមភេទ អតិសុខុមប្រាណអាចនឹងជ្រៀតចូលក្នុងទ្វារនោមនិងប្លោកនោម បង្កឱ្យឆ្លងមេរោគទឹកនោម។

៤. ឈឺខ្នង
ការរួមភេទទាក់ទងនឹងក្បាច់ច្រើន ជាពិសេសក្បាច់ពីក្រោយខ្នង។ ដូច្នេះបន្ទាប់ពីប្រើក្បាច់ពីក្រោយខ្នង នារីនឹងទទួលរងការឈឺខ្នង។

៥. សរសៃប្រសាទរងរបួស
ការសម្រេចកាមដោយខ្លួនឯងគឺត្រូវការរបស់ជំនួយ ប៉ុន្ដែជៀសវាងអនុវត្តកន្លែងដដែល វាអាចបណ្ដាលឱ្យសរសៃប្រសាទនៅម្ដុំនោះរងរបួស។

៦. ដាច់សរសៃឈាមបេះដូង
ប្រសិនបើអ្នកមានប្រវត្តិបញ្ហាបេះដូង បន្ទាប់មកអ្នកមិនគួររួមភេទច្រើនពេកនោះទេ។

៧. ជ្រុះសក់
អំឡុងពេលរួមភេទ កម្រិតអ័រម៉ូន Dihydrotestosterone នឹងកើនឡើង។ អ័រម៉ូនេះអាចបណ្ដាលឱ្យអ្នកសក់ជ្រុះ៕

adverise with khmeread
tiger
Loading ad ...