Son Naeun បានបង្ហាញត្រគាកដ៏សិចស៊ី រួមទាំងចង្កេះដ៏តូចច្រឡឹងនៅសន្លឹកទស្សនាវដ្តីដែលធ្វើឱ្យសុភាពបុរសមួយចំនួនឈ្លក់វង្វេងជាក់ជាមិនខាន។
សមាជិក្រុម A Pink រូបនេះបានឈរនៅលើលំដាប់កំពូលនៃនិមិត្តរូបរបស់នារីនៅឯប្រទេសកូរ៉េ ដែលមានភាពល្បីល្បាញប្រហាក់ប្រហែលគ្នាទៅនៅនិង Seolhyun មកពីក្រុម AOA ដោយសារដងខ្លួនដ៏ស្រស់ស្អាតដាច់គេរបស់ពួកនាងទាំងពីរនៅក្នុងវិថីសិល្បៈ K-Pop នៃប្រទេសកូរ៉េ។
ជាមួយនឹងដងខ្លួន រួមទាំងចង្កេះដ៏ស្រស់ស្អាតដែលមើលទៅគួរឱ្យចង់គយគន់មិនចេះជិនណាយ នាងក៏មានត្រគាកដ៏សែនសិចស៊ីដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ៕
