adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ Man Utd ពិចារណា​លក់ Rooney ទៅ​ប្រទេស​ចិន​

​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United កំពុងតែ​ពិចារណា​លក់​កីឡាករ Wayne Rooney បន្ទាប់ពី​ទទួលបាន​ការស្នើ​ទិញ​ក្នុងតម្លៃ​ខ្ពស់​ពី​ក្លឹប​ក្នុងប្រទេស​ចិន​។​

​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​នឹង​អវត្តមាន​យ៉ាងតិចណាស់​ពីរ​ខែ​ដោយសារ​បញ្ហា​ជង្គង់​រូបនេះ ត្រូវបាន​ជាប់ទាក់ទង​ជាមួយនឹង​ការផ្ទេរ​ទៅលេង​នៅ​ក្របខ័ណ្ឌ Chinese Super League នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ហើយ​ឥឡូវ សារព័ត៌មាន Manchester Evening News និយាយថា បិសាច​ក្រហម​បានទទួល​ការស្នើ​ទិញ​កីឡាករ​រូបនេះ​ក្នុងតម្លៃ​កប់​ពពក​នៅពេល​រដូវ​កាល​បញ្ចប់​។​

​ពួកគេ​កំពុង​ពិចារណា​ថា​តើ​គួរតែ​លក់ Rooney ឬ​យ៉ាងណា ហើយ​ប្រសិន​វា​នឹង​កើតឡើង​មែន ប្រាក់​ដែល Man Utd ទទួលបាន ពិតជា​សមល្មម​ក្នុងការ​ស្វែងរក​កីឡាករ​ចំណាន​មក​ជំនួស​ប្រធាន​ក្រុម​របស់​ពួកគេ​។​

Rooney អាច​នឹង​ក្លាយជា​តារាបាល់ទាត់​ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ពិភពលោក ប្រសិន​កិច្ចព្រមព្រៀង​នេះ​កើតឡើង ដោយ​មានការ​រំពឹងថា កីឡាករ​រូបនេះ​នឹង​រកចំណូលបាន ៥០ ម៉ឺន​ផោន​ក្នុង​សប្តាហ៍​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់