adverise with khmeread 1

​ចាញ់​ទៀតហើយ​! ក្រុម​អ្នកគាំទ្រ​បិសាច​អង្វរ​ក្លឹប​ឲ្យ​តែងតាំង​លោក Mourinho បន្ទាប់ពី​ចាញ់ Midtjylland យប់មិញ​

​កន្លែង​របស់លោក Louis van Gaal នៅ​ក្លឹប Manchester United កាន់តែ​រង្គោះរង្គើ​បន្ទាប់ពី​បិសាច​ក្រហម​ចាញ់​ក្រុម Midtjylland កាលពី​យប់មិញ​។​

​ក្រុម​ភ្ញៀវ​បាន​នាំ​មុខមុន​ដោយ​កីឡាករ Memphis Depay ស៊ុត​បើកឆាក ប៉ុន្តែ Man Utd ដាច់ខាត​ត្រូវតែ​ឈ្នះ​យ៉ាងតិចណាស់ ១-០ ក្នុង​ជើង​ទី ២ បន្ទាប់ពី Midtjylland តាម​ពីក្រោយ​បាន ២-១​។​

​ខណៈ​គ្រូបង្វឹក​លោក Van Gaal បាន​ដឹកនាំ​ក្រុម​ចាញ់​ក្រុម​អន់ៗ​ដូចជា MK Dons និង Middlesbrough ក្នុង​ទឹកដី​អំឡុងពេល​ពីរ​ឆ្នាំ​មកនេះ ហើយ​បរាជ័យ​នៅក្នុង​ទឹកដី Midtjylland ដែល​ពួកគេ​មិនទាន់បាន​លេង​ការប្រកួត​ផ្លូវការ​ណាមួយ​អស់​ចំនួន​ពីរ​ខែ​មកហើយ​នោះ គឺ​រឹតតែ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​ក្រុម​អ្នកគាំទ្រ​ចង់បាន​លោក Jose Mourinho មក​ដឹកនាំ​បិសាច​ក្រហម​ឡើង​ញ័រ​ខ្លួន​ហើយ​យប់មិញ​នេះ ហើយ​បរាជ័យ​ស្រស់ៗ​នេះ​រឹត​បន្ថែម​ប្រៀប​ឈ្នះ​ដល់​អ្នកគាំទ្រ​ក្នុងការ​ទាមទារ​ឱ្យ​លោក Mourinho មក​ដឹកនាំ​ក្រុម​នៅ​ថ្ងៃស្អែក​នេះ​មុន​ការប្រកួត FA Cup ជាមួយ​ក្រុម Shrewsbury៕

​ខាងក្រោម​នេះ​ជា​ប្រតិកម្ម​របស់​ក្រុម​អ្នកគាំទ្រ​បិសាច​ក្រហម Man Utd ក្រោយ​ចាញ់ Midtjylland!

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់