ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្តាយរណបជំនាន់ថ្មីចំនួន ១០ ក្នុងពេលតែមួយចូលទៅដងតារាវិថី

កាំជ្រួចរ៉ុក្កែត Falcon 9 ក្នុងដំណាក់កាលដំបូង និង ផ្កាយរណបទំនាក់ទំនងបញ្ជូនព័ត៌មានចំនួន ១០ ត្រូវបាន​បាញ់បង្ហោះ កាលពីថ្ងៃសុក្រពីតំបន់មួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

ក្រុមហ៊ុន SpaceX បាននិយាយថា ផ្កាយរណបទាំងនេះត្រូវបានបាញ់បង្ហោះចូលដងតារាវិថីទាបក្បែរផែនដី ហើយបញ្ជូនសញ្ញាដ៏ច្បាស់លាស់ត្រឡប់មកផែនដីវិញ គឺជិត២ម៉ោង បន្ទាប់ពីបាញ់បង្ហោះ។

លោក Elon Musk ប្រធានក្រុមហ៊ុននេះបានប្រកាសថា "ការអភិវឌ្ឍ និងការបាញ់បង្ហោះផ្តាយរណប Iridium Comm NEXT ចំនួន ១០ ចូលដងតារាវិថីគឺទទួលបានជោគជ័យ"។

ផ្កាយរណបទាំងនេះត្រូវ​បានបាញ់បង្ហោះចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg កាលពីថ្ងៃសុក្រ៕

adverise with khmeread