បុរសចំណាស់ម្នាក់ចូលបារកុម្ម៉ង់ស្រាវីស្គីជាង ១០ កែវ ផឹកបីថ្ងៃជាប់គ្នា ដោយសារវិបត្តិមួយ, ពេលអ្នកក្រឡុកស្រាសួរទើបដឹងរឿងមហាហួសចិត្ត!

នៅថ្ងៃមួយមានបុរសចំណាស់ម្នាក់បានដើរចូលបាមួយកន្លែងទាំងទឹកមុខមិនស្រស់ស្រាយ រួចនិយាយទាំងកំហឹងបែបនេះថា "វីស្គី ១០ កែវ"។

ដោយឮដូច្នេះអ្នកក្រឡុកស្រាបានសួរថា "មានរឿងអី"? បុរសចំណាស់បានប្រាប់វិញថា "នៅថ្ងៃនេះ ខ្ញុំទើបតែដឹងថាបងប្រុសរបស់ខ្ញុំស្រឡាញ់ប្រុសដូចគ្នាហើយនឹងរៀបការជាមួយមិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំ"។

នៅថ្ងៃបន្ទាប់ បុរសដដែលបានដើរចូលបារនិងប្រាប់ឱ្យចាក់វីស្គី ១២ កែវ។ ជាថ្មីម្ដងទៀត អ្នកក្រឡុកស្រាបានសួរថា "ថ្ងៃហ្នឹងមានរឿងអី" បុរសចំណាស់បានតបវិញថា "ថ្ងៃនឹងខ្ញុំបានដឹងថា កូនប្រុសរបស់ខ្ញុំស្រឡាញ់ប្រុសដូចគ្នា"។

នៅថ្ងៃបន្ទាប់ទៀត បុរសដដែលបានចូលបារនិងបញ្ជាឱ្យចាក់វីស្គី ១៥ កែវ។ អ្នកក្រឡុកស្រាបានសួរថា "នែ៎លោក! នៅក្នុងគ្រួសារលោកគ្មាននរណាចូលចិត្តមនុស្សស្រីទេអី"?

បុរសចំណាស់បានតបវិញថា "អឺ ប្រពន្ធរបស់ខ្ញុំចូលចិត្តមនុស្សស្រី!"៕

adverise with khmeread