ស្ពានកញ្ចក់វែងបំផុតនិងគួរឱ្យស្រៀវស្រើបបំផុតលើពិភពលោក ត្រៀមបើកសម្ភោធនៅថ្ងៃអាទិត្យនេះ

ស្ពានកញ្ចក់វែងបំផុតលើពិភពលោកបានកាត់ខ្សែបូបើកសម្ភោធឱ្យសាធារណជនដើរឆ្លងកាត់នៅថ្ងៃអាទិត្យនេះ នៅទីក្រុង Shijiazhuang ខេត្ត Hebei។

ស្ពាន ដែលមានប្រវែង ៤៨៨ ម៉ែត្រនេះ មានទទឹង ២ ម៉ែត្រ និងមានកម្ពស់ ២១៨ ម៉ែត្រ (ប្រហែលអគារ ៦៦ ជាន់) នៅពីលើជ្រលងភ្នំរវាងច្រាំងថ្មចោតពីរផ្ទាំងនៅតំបន់ទេសភាពព្រៃភ្នំ Hongyagu ក្នុងភូមិសាស្ត្រ Pingshan។

ស្ពាននេះត្រូវបានគ្របដណ្តប់ដោយកញ្ចក់ថ្លាចំនួន ១.០៧៧ បន្ទះ ដែលមានកម្រាស់ ៤ សង់ទីម៉ែត្រ និងទម្ងន់សរុប ៧០ តោន។

ស្ពានលើអាកាសនេះត្រូវបានរចនាឡើងឱ្យយោលយោគបន្តិចបន្តួចនៅពេលអ្នកទេសចរដើរចូលដល់កណ្តាលស្ពាន ដោយបង្កើតបាននូវអារម្មណ៍រំភើបញាប់ញ័រសម្រាប់អ្នកទេសចរ។ នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ ​​Hebei Bailu Group ដែលបានសាងសង់ស្ពាននេះ។

ខណៈពេលកំពុងដើរលើស្ពាន អ្នកទេសចរអាចរីករាយនឹងទេសភាពនៅតំបន់ភ្នំ Hongyagu ដែលមានទេសភាពភូមិសាស្រ្តល្អឯកតែមួយគត់ ដូចជា ទេសភាពភ្នំ ទឹកធ្លាក់ធម្មជាតិ ទីក្រុងបុរាណ និងវត្តអារ៉ាមនានា។

លោក Liu Qiqi ប្រធានទទួលបន្ទុកផ្នែកសាងសង់ស្ពាននេះបាននិយាយថា ស្ពាននេះត្រូវបានរចនាឡើងដើម្បីទ្រមនុស្សដល់ទៅ ២.០០០ នាក់ បើទោះបីជាវាត្រូវបានរំពឹងថា ផ្ទុកមនុស្សបានតែ ៥០០ នាក់ក្នុងមួយជើងក៏ដោយ៕

adverise with khmeread
tiger
Loading ad ...