adverise with khmeread 1

​អាមេរិក​បានដាក់​ផែនការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តទៅ​លើ​អ៊ីរ៉ង់​ប្រសិនបើ​កិច្ច​ព្រម​ព្រៀម​បរាជ័យ​

​សហរដ្ឋអាមេរិក​បាន​គ្រោង​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ក្នុងករណី​នៃ​ការប៉ុនប៉ង​តាមរយៈ​ការទូត​ដើម្បី​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​ត្រូវបាន​បរាជ័យ​។​

​សារព័ត៌មាន The New York Times រាយការណ៍​ថា ផែនការ​នេះ​មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​រាំងស្ទះ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ប្រទេស​អ៊ីរ៉ង់ ប្រព័ន្ធ​ទំនាក់ទំនង និង​ផ្នែក​សំខាន់​មួយចំនួន​នៃ​ថាមពល​អគ្គិសនី​របស់​ពួកគេ​។​

​អាមេរិក​ក៏បាន​គ្រោង​នឹង​ចំណាយលុយ ១០ លាន​ដុល្លា​ដើម្បី​ដាក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទៅក្នុង​បណ្តាញ​កុំព្យូទ័រ​របស់​អ៊ីរ៉ង់​ផងដែរ​។​

​ស្របពេល​នេះដែរ ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​អភិវឌ្ឍ​ផែនការ​ដាច់ដោយឡែក​មួ​យ​សម្រាប់​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត​ជាសម្ងាត់​ដើម្បី​បិទ​តំបន់​ចម្រាញ់​នុយក្លេអ៊ែរ Fordo ក្នុងប្រទេស​អ៊ីរ៉ង​៕

 

adverise with khmeread
ប្រភព៖ CNTV,CCTV

មតិយោបល់