វេជ្ជបណ្ឌិតក្នុងប្រទេសវៀតណាម​ថា ថ្នាំ ARV ជួយទប់ស្កាត់វីរុស HIV មិនឱ្យឆ្លងតាមរយៈការរួមភេទ

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ក្នុងប្រទេសវៀតណាមបានប្រកាសថ្នាំមួយប្រភេទ ដែលអាចជួយបង្ការការឆ្លងវីរុសហ៊ីវតាមរយៈការរួមភេទបាន។

វេជ្ជបណ្ឌិត John Blandford នាយក CDC និងកម្មវិធីជំងឺរបេងក្នុងប្រទេសវៀតណាមនិយាយថា ថ្នាំបង្ការ ARV គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីបង្ការមិនឱ្យឆ្លងវីរុសហ៊ីវតាមរយៈការរួមភេទ។

អ្នកស្រាវជ្រាវបានធ្វើការស្ទាបស្ទង់លើប្ដីប្រពន្ធជាង ១,៨ ពាន់នាក់ នៅអាហ្វ្រិក អាស៊ី និងអាមេរិក ដែលរួមភេទអស់រយៈពេល ១០ ឆ្នាំជាមួយនឹងគ្នា។

ជាលទ្ធផលបង្ហាញថាគ្មានដៃគូណាមួយឆ្លងមេរោគហ៊ីវនោះទេ ដរាបណាកម្រិតវីរុសនោះនៅក្រោម ២០០ រូបធាតុចម្លងក្នុងមួយមិល្លីម៉ែត្រ។

អ្នកផ្ទុកហ៊ីវវិជ្ជមានដែលព្យាបាលជាមួយថ្នាំ ARV មានកម្រិតផ្ទុកមេរោគទាប ដូច្នេះឱកាសឆ្លងមេរោគហ៊ីវតាមរយៈការរួមភេទគឺទាបបំផុត។

បច្ចុប្បន្នក្នុងប្រទេសវៀតណាមមានអ្នកជំងឺអេដស៍ពី ១២៣.០០០ ដល់ ២០០.០០០ នាក់កំពុងព្យាបាលជាមួយនឹងថ្នាំបង្ការ ARV នេះ៕
 

adverise with khmeread