adverise with khmeread 1

ដងខ្លួន​ដ៏​ស្រស់ស្អាត​របស់ Yura មានការ​ធានារ៉ាប់រង​តម្លៃ ៤០០.០០០ ដុល្លារ​

អ្នក​និយម​គយគន់​សម្រស់​តារា​ស្រី​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ច្បាស់​ជា​ឈ្លក់​វង្វេង​ជាមួយនឹង​សម្រស់​តារា​ស្រី​ដែលមាន​តម្លៃ​ធានារ៉ាប់រង ៤០០.០០០ ដុល្លារ​រូបនេះ​ជាក់​ជាមិនខាន​។​

​ការប្រគល់​ពានរង្វាន់​លើក​ទី​ប្រាំ​របស់​តារា K-pop នៃ​គេហទំព័រ​ចម្រៀង​ធំជាងគេ​ប្រចាំ​ប្រទេស​កូរ៉េ​បាន​ប្រារព្ធ​ឡើង​នៅឯ​ទីក្រុង សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ ហើយក៏​មាន​តារា​ស្រី​ល្បីៗ​មួយចំនួន​បានបង្ហាញ​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​របស់​ពួកគេ រួមទាំង​តារា​ប្រុស​ក៏បាន​ព្យាយាម​បង្អួត​រូបរាង​ដ៏​ស្រស់​សង្ហារ​របស់​ពួកគេ​ផងដែរ ដើម្បី​ដើរកាត់​កម្រាលព្រំ​ពណ៌​ក្រហម​ដ៏​សំខាន់​មួយ​នេះ​។ ប៉ុន្តែ​តារា​ស្រី​រូប​ណា​ដែល​ទទួលបាន​ការធានា​រ៉ាប់រង​ខ្ពស់ ចំពោះ​រាងកាយ​ដ៏​ស្រស់ស្អាត​របស់​ពួកនាង​?

​គេហទំព័រ Dispatch បាន​ចងក្រង​រូបភាព​នៃ​សមាជិក​ក្រុម Girl’s Day នាង Yura ដែល​បាន​ដើរកាត់​លើ​កម្រាលព្រំ​ក្រហម​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​របស់​គេហទំព័​រ Gaon Chart​។ នាង​ត្រូវបាន​ចាត់ទុកជា​តារា​ស្រី​ម្នាក់​ដែលមាន​ប័ណ្ណធានា​រ៉ាប់រង​តម្លៃ​ខ្ពស់​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ដទៃ​ផ្សេងទៀត​ក្នុងប្រទេស​នាពេល​បច្ចុប្បន្ន​នេះ​។

​តោះ​សូម​ឆែក​មើល​រូបភាព​ដូចខាងក្រោម​៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់