ទិញសូកូឡាតាណូអែលឱ្យកូន ធ្វើឱ្យខ្លួនឯងរន្ធត់ជាខ្លាំង នៅពេលកូនបកវាមកញ៉ាំ!

វាអាចនឹងមិនមែនជាអាហារល្អសម្រាប់កូនក្មេង ប៉ុន្ដែក្មេងៗចូលចិត្តវាខ្លាំងណាស់ សូម្បីតែមនុស្សពេញវ័យក៏ចូលវាដែរ។ ប៉ុន្ដែរឿងរ៉ាវប្រែជាវឹកវរ នៅពេលកូនតូចបកសូកូឡាមកញ៉ាំ។

ឪពុកម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញសូកូឡាតាណូអែលក្រុមហ៊ុន Cadbury រាងដូចលិង្គ។

លោក Col Talbot មកពីទីក្រុង Liverpool បានចែករំលែករូបភាពនេះនៅលើបណ្ដាញសង្គម Twitter នៃកូនរបស់គាត់កំពុងកាន់សូកូឡា។ ឪពុករូបនោះបានសរសេរនៅលើបណ្ដាញសង្គមថា "សួស្ដីក្រុមហ៊ុន CadburyUK កូនប្រុសរបស់ខ្ញុំចូលចិត្តសូកូឡារបស់អ្នកណាស់ ប៉ុន្ដែខ្ញុំគិតថាសូកូឡាតាណូអែលត្រូវការកែតម្រូវខ្លះហើយ!!!"។

ផុសនោះភ្លាមៗបានល្បីពេញបណ្ដាញសង្គម ហើយអ្នកលេងអ៊ីនធឺណេតមានការអស់សំណើចនឹងរូបរាងសូកូឡានោះជាខ្លាំង៕

adverise with khmeread