adverise with khmeread 31569cdd00000578 0 image a 5 1455789119991

ក្មេង​អាយុ ១៥ ឆ្នាំ​ត្រូវ​ពួក ISIS កាត់​ក្បាល​គ្រាន់តែ​ស្តាប់​ចម្រៀង​លោកខាងលិច​

​    ​ក្មេងប្រុស​វ័យ​ជំទង់​ម្នាក់​ត្រូវបាន​ពួក​អាយ​ស៊ី​ស (ISIS) កាត់​ក្បាល​ដោយសារតែ​ស្តាប់​បទ​ចម្រៀង​លោកខាងលិច នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​    ​ក្មេងប្រុស​អាយុ ១៥ ឆ្នាំឈ្មោះ អា​យ៉ា​ម ហូ​ស​ស៊ីន អាយុ ១៥ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងជីវពល​នេះ​បន្ទាប់ពី​ចាប់បាន​កំពុង​ស្តាប់​ចម្រៀង​ប៉ុប​លើ​ឧបករណ៍​ចាក់​ស៊ី​ឌី​នៅក្នុង​រដ្ឋធានី​ម៉ូ​ស៊ុ​ល​របស់​អ៊ីរ៉ាក់ ដែល​កាន់កាប់​ដោយ​ពួក​អាយ​ស៊ី​ស​។ 

​    ​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​ទាញ​មក​ដា​ក់នៅ​ពីមុខ​តុលាការ​កុង​ហ្គូ​រូ​អ៊ីស្លាម ដែល​កាត់ទោស​ប្រហារជីវិត​កុមារា​រូបនេះ​នៅ​ចំពោះមុខ​សាធារណជន​។​

​    ​អ្នកនាំពាក្យ​ឱ្យ​មជ្ឈមណ្ឌល​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​នី​នី​វេ (Nineveh) បាន​ប្រាប់​វេ​ប​សាយ​ព័ត៌មាន ARA News ថា "​អា​យ៉ា​ម ហូ​ស​ស៊ីន​ត្រូវ​ពួក​ជី​ហាដ​ចាប់បាន​ខណៈ​កំពុង​ស្តាប់​ចម្រៀង​ប៉ុប​នៅ​ហាង​លក់​គ្រឿងទេស​របស់​ឪពុក​ខ្លួន​នៅ​ផ្សា​រណា​ប៊ី​យូ​នី​ស​នៅ​ភាគ​ខាងលិច​ទីក្រុង​ម៉ូ​ស៊ុ​ល​។ 

​    ​សាកសព​ក្មេងប្រុស​នេះ​តាម​ដឹង​ត្រូវបាន​ប្រគល់​ឱ្យទៅ​គ្រួសារ​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​ការកាត់ទោស​ប្រហារជីវិត ដែល​គេ​ជឿថា​ជា​ករណី​លើកទីមួយ​ដោយសារតែ​ស្តាប់​ចម្រៀង​នៅក្នុង​ទីក្រុង បាន​បង្កឱ្យមាន​កំហឹង​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកស្រុក​។ 

​    ​ប្រភព​បាន​បន្ថែមថា "​គ្មាន​សេចក្តីសម្រេច​ផ្លូវការ​ណាមួយ​ដោយ​តុលាការ​សារៀ (Sharia) ដែល​ហាម​មិនឱ្យ​ស្តាប់​ចម្រៀង​លោកខាងលិច​នោះទេ​"​។ 

​    ​ក្រុម​អាយ​ស៊ី​ស​បានចេញ​ច្បាប់​សាហាវ​ផ្ទាល់ខ្លួន​យក​ស្ទីល​តាម​ប្រព័ន្ធយុត្តិធម៌​នា​មជ្ឈិមសម័យ​នៅ​ទូទាំង​តំបន់​របស់ខ្លួន​នៅក្នុង​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយ​កាត់ទោស​ប្រហារជីវិត​អ្នកទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ដូចជា និយាយ​ពាក្យ​ប្រមាថ និង​ការ​ក្លាយជា​មនុស្ស​ភេទ​ទី​បី​ជាដើម​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់