បរាជ័យរបស់ក្រុមបិសាចក្រហម Manchester United នៅទឹកដី Midtjylland ប្រហែលជារឿងដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រដ៏យូរយារបស់ពួកគេ។
បើទោះជាបាននាំមុខដោយកីឡាករ Memphis ក៏ដោយ ក្រុមរបស់ប្រទេសដាណឺម៉ាកមួយនេះបានវាយបកតាមស្មើក្នុងតង់ទីមួយនិងឈ្នះតែម្តងក្នុងតង់ទីពីរដោយកីឡាករ Pione Sisto និង Paul Onuachu។
ក្រុមអ្នកគាំទ្របិសាចក្រហមមានការស្រងាកចិត្តនៅពេលដែលកញ្ចែបានផ្លុំបញ្ចប់ការប្រកួត ខណៈប្រាក់ដែលពួកគេបានចំណាយអស់ ៧១ ផោនដើម្បីមើលការប្រកួតមួយនេះត្រូវបានក្លឹបសន្យាផ្តល់ឲ្យវិញ។
ជាការពិត ស្ថិតិបង្ហាញថា លុយ ៧១ ផោននេះគឺវាមិនច្រើនទេសម្រាប់ប្រិយមិត្ត ប៉ុន្តែលទ្ធផលគឺជាបញ្ហា ព្រោះការប្រកួតនេះវារឹតតែអាក្រក់ក្នុងប្រវត្តិសាស្ត្រក្លឹបដ៏ជោគជ័យមួយនេះ។
១.គ្រាប់បាល់ក្រៅផ្ទះដ៏អាម៉ាស់
បិសាចក្រហមគឺជាក្រុមទីមួយដែលភ្លាត់គ្រាប់បាល់ច្រើនជាងគេនៅក្រៅទឹកដីជាមួយក្រុមមធ្យម Midtjylland តាំងពីឆ្នាំ ២០០៨ និងភ្លាត់គ្រាប់បាល់នៅក្រៅទឹកដីទៅកាន់ក្រុមដូចជា Bangor City និង TNS។
២.ក្រុមថ្មីថ្មោង
ក្រុមបាល់ទាត់ FC Midtjylland ទើបតែក៏កើតបាន ១៧ ឆ្នាំទេ ហើយកាលពី ១៧ ឆ្នាំមុន Man Utd ធ្វើបាន Treble។ ពេលវេលាពិតជាផ្លាស់ប្តូរលឿនមែន!
៣.Midtjylland ធ្វើមិនសូវបានល្អឡើយកាលពីវគ្គជម្រើសតាមពូល
ក្រុមខ្លាំង Napoli បានបំបាក់ Midtjylland ទាំងពីរជើងដល់ទៅ ៩-១ នៅក្នុងពូល ដោយជើងទីមួយ ៥-០ និងជើងទីពីរ ៤-១។
៤.ពួកគេលេងមិនសូវល្អក្នុងរយៈពេលកន្លងមកនេះ
មុនការប្រកួតយប់មិញ Midtjylland ឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួត ជាមួយនឹងក្រុមយក្សដូចជា Legia Warsawa និង Aarhus ធ្វើបាននូវអ្វីដែល Man Utd ធ្វើមិនបាន។
៥.នេះជាការប្រកួតផ្លូវការដំបូងរបស់ពួកគេក្នុងឆ្នាំនេះ
Midtjylland ពិតជាមិនទាន់បានលេងការប្រកួតផ្លូវការណាមួយអស់រយៈពេលពីរខែមកហើយ ជាមួយនឹងការប្រកួតចុងក្រោយរបស់ពួកគេគឺប៉ះក្រុម Club Brugge កាលពីថ្ងៃទី ១០ ខែធ្នូ៕
