សួនសត្វមួយនៅថៃរងការរិះគន់ខ្លាំងៗ បន្ទាប់ពីធ្វើទារុណកម្មសត្វខ្លាដើម្បីបំពេញបំណងអ្នកទេសចរ

ឧទ្យាន The Million Years Stone Park និងកសិដ្ឋានចិញ្ចឹមក្រពើ Pattaya Crocodile Farm ក្នុងប្រទេសថៃរងការរិះគន់ បន្ទាប់ពីអ្នកមើលថែខ្លាមួយក្បាលត្រូវបានគេថតកំពុងរំលោភបំពានលើសត្វ ខណៈដែលគាត់យករំពាត់រឹតក.វាឱ្យស្រែកគ្រហឹម។

វីដេអូនោះត្រូវបានផុសនៅលើហ្វេសប៊ុក និងមានអ្នកមើលរហូតដល់ទៅ ២ លានដង បង្ហាញពីអ្នកទទួលខុសត្រូវសួនសត្វម្នាក់កំពុងចាក់និងមួលខ្លាជាប់ច្រវ៉ាក់ដើម្បីឱ្យវាស្រែកគ្រហឹម ខណៈដែលអ្នកទេសចរអង្គុយពីក្រោយដើម្បីថតរូប។

សកម្មជនសិទិ្ធសត្វនៅប្រទេសថៃក៏កំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបៀបដែលឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសនេះប្រព្រឹត្តទៅលើសត្វរបស់ខ្លួន ដោយលើកយកករណីនេះធ្វើជាឧទាហរណ៍។

ឧទ្យាន The Million Years Stone Park និងកសិដ្ឋានចិញ្ចឹមក្រពើ Pattaya Crocodile Farm ត្រូវបានចាត់វិធានការជាច្រើន បន្ទាប់ពីវីដេអូនោះល្បីលើហ្វេសប៊ុក។ ហើយអ្នកនាំពាក្យម្នាក់មកពីឧទ្យាននោះបាននិយាយទៅវេបសាយ Asia One ថា បុរសនៅក្នុងវីដេអូនោះបានប្ដូរការងារផ្សេង បន្ទាប់ពីគេរិះគន់ពេញបណ្ដាញសង្គមមក៕


adverise with khmeread