ម៉ាស៊ីនចាប់តុក្កតា ទាល់តែដាក់នារីស្លៀកពាក់ឈុតប៊ីគីនីទើបមានម៉ូយច្រើន

កន្លែងហ្គេមចាប់តុក្កតាថ្មីមួយទើបនឹងបើកនៅទីក្រុង Tainan ក្នុងខែនេះ បានដាក់ស្រីស្លៀកឈុតប៊ីគីនីនៅខាងក្នុងម៉ាស៊ីន នាំឱ្យមនុស្សចោមរោមជាច្រើន។

ក្រុមហ៊ុន Monmonda ដែលត្រូវបានគេនិយាយថាជាកន្លែងលេងល្បែងធំជាងគេបំផុតនៅតៃវ៉ាន់បានបើកជាផ្លូវការនៅថ្ងៃទី ៥ ខែធ្នូដោយការបង្កើតម៉ាស៊ីនចំនួន ៤ គ្រឿងជាមួយនឹងស្ត្រីក្នុងឈុតហែលទឹកនៅខាងក្នុង។

ម៉ាស៊ីនចាប់តុក្កតា គឺដាក់ពេញទៅដោយតុក្កតាទន់ៗ និងរបស់របរផ្សេងទៀត ដែលដៃម៉ាស៊ីនចាប់បានពួកវាតែមួយប៉ុណ្ណោះ។

ម៉ាស៊ីនទាំងបួននោះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតៃវ៉ាន់ ហើយឃើញមាននៅជុំវិញប្រទេស រួមនឹងម៉ាស៊ីនជាច្រើនបើកដំណើរការ ២៤ ម៉ោងក្នុងមួយសប្ដាហ៍ទៀតផង៕

adverise with khmeread