adverise with khmeread 12

កញ្ចាញ់ចេក​ដុះ​ក្បាលពោះ​ខំប្រឹង​តោង​មែកឈើ​រាប់សិប​ដង​ទម្រាំ​អាច​ទុំ​ពីលើ​បាន​ស្រួល​

​    ​ការតស៊ូ​មើលទៅ​គឺជា​ការពិត​មែនហើយ​ស​ម្រា​ប់​កញ្ចាញ់ចេក​ធាត់​មួយ​ក្បាល​នេះ ខណៈដែល​វា​កំពុង​ប្រឹងប្រែង​តោង​មែកឈើ​យ៉ាង​លំបាក​នៅ​ឥណ្ឌូនេស៊ី​។ 

​    ​កញ្ចាញ់ចេក​ពូជ​របស់​អូស្ត្រាលី​មួយ​ក្បាល​នេះ​ត្រូវបាន​កាមេរ៉ា​ថត​ជាប់​ខណៈ​វា​កំពុង​ប្រឹងប្រែង​តោង​មែកឈើ​ទាំង​ប្រវេប្រវា​នៅ​ទីក្រុង​ហ្សា​ការ​តា​។ 

​    ​រូបភាព​គួរឱ្យ​ចង់​សើច​ជាច្រើន​សន្លឹក​បានបង្ហាញ​កញ្ចាញ់ចេក​មួយ​ក្បាល​នេះ​សន្ធឹង​អស់ដៃ​ជើង​ខណៈ​វា​ព្យាយាម​តោង​រក​កន្លែង​ទុំ​ឱ្យបាន​ស្រួល​។ 

​    ​អ្នក​ថតរូប លោក តាន​តូ យ៉េន​សិន អាយុ ៣៦ ឆ្នាំ​បាន​និយាយថា "​វា​ជា​បទពិសោធន៍​គួរឱ្យ​រីករាយ​ណាស់​ដែល​បាន​ថត​កញ្ចាញ់ចេក​មួយ​នេះ ខណៈដែល​វា​មើលទៅ​ហាក់ដូចជា​អ្នក​លើក​សាច់ដុំ​ដ៏​ធាត់​មួយរូប ដែល​ដុះ​ក្បាលពោះ​ធ្ងន់​ពេក​ក្នុង​ការហាត់​តោង​។ ដូចដែល​អ្នក​បានឃើញ​ក្នុង​រូបភាព កញ្ចាញ់ចេក​ញី​នេះ​បាន​ប្រឹងប្រែង​ច្រើនដង​ណាស់​ទម្រាំ​តោង​ពីលើ​មែកឈើ​បានសម្រេច​"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់