adverise with khmeread 3

ខណៈ​ប៉ាក​គី​អៅ​កំពុង​ផុង​ក្នុង​បញ្ហា ផ្ល​យ មេ​វេ​ឌ័​រ​អូស​ស្រី​ក្រមុំ​វ័យ ១៩ ឆ្នាំ​ឱ្យមក​ជិះ​យន្តហោះ​ទំនើប​ជាមួយ​ខ្លួន​

​អ្នក​ប្រដាល់ ផ្ល​យ មេ​វេ​ឌ័​រ ត្រូវបាន​គេ​ស្គាល់​ថា​មានជីវិត​ស៊ីវីល័យ​ដោយសារតែ​កំណត់ត្រា​វ៉ៃ​មិនទាន់​ចាញ់​នៅ​សង្វៀន​របស់គេ​។​

​តារា​វ័យ ៣៨ ឆ្នាំ ដែល​រកបាន ២០០ លាន​ផោន​កាលពី​ឆ្នាំមុន​រូបនេះ បាន​ជះ​លុយ​បន្តិចបន្តួច​ទៅលើ​កម្មវិធី​ជប់លៀង យន្តហោះ​ប្រណីត និង​នាឡិកា​ដាំ​ពេជ្រ​របស់ខ្លួន​។​

​ប៉ុន្តែ​វា​ហាក់ដូចជា​បេះដូង​របស់គាត់​បានផ្តល់​ឲ្យ​កញ្ញា​ម្នាក់​ដែលមាន​ជីវិត​ខុស​ឆ្ងាយ​ពី ផ្ល​យ មេ​វេ​ឌ័​រ ដល់​ទៅ​រាប់ពាន់​ដង​ឯណោះ​។​

​តារា​ប្រដាល់​កំពូល​រូបនេះ​បាន​ធ្លាក់ចូល​អន្ទាក់ស្នេហ៍​ក្រមុំ​វ័យ ១៩ ឆ្នាំ នាង អមា​នី អែល​លី​ស ដែលជា​ជំនួយការ​ហាង​មួយ ហើយ​នាង​បាន​ប្រើ​ខ្សែ​ភ្នែក​ទាក់ទាញ មេ​វេ​ឌ័​រ នៅក្នុង​កម្មវិធី​ជួបជុំ​ក្រុម​អ្នកគាំទ្រ​ក្នុងស្រុក​កំណើត​របស់​នា​ង Cannock នា​ប្រទេស​អង់គ្លេស​។​

​មេ​វេ​ឌ័​រ ក៏ត្រូវ​បានដឹង​ផងដែ​រថា បាន​ចាប់ចិត្ត​នារី​ជនបទ​រូបនេះ​រហូតដល់​ថ្នាក់​រូបគេ​ទាញ​កញ្ឆក់​នាង អមា​នី អែល​លី​ស​ឱ្យមក​ជិះ​លើ​យន្តហោះ​ផ្ទាល់ខ្លួន​ដែល​រូបគេ​ជិះ​ទៅវិញទៅមក​ឆ្លង​រវាង​សហរដ្ឋអាមេរិក​និង​អង់គ្លេស​ទៀតផង​។​

​បើ​យោងតាម​សារព័ត៌មាន Daily Mirror អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​នៅក្នុង​បារ Bar Sport កាលពី​ថ្ងៃទី ១២ កុម្ភៈ ជា​កន្លែង​ដែល​នាង អែល​លី​ស ត្រូវបាន​គេ​ដឹងថា​បាន​ចំណាយលុយ ៦០០ ផោន​សម្រាប់​សំបុត្រ​ដើម្បី​ជួប​វីរៈបុរស​រូបនេះ​។​

​រូបនេះ​ភាព​បាន​បង្ហាញថា នាង អមា​នី អែល​លី​ស ដែល​ធ្វើការ​ក្នុង​ហាង​សម្លៀកបំពាក់ New Look ក្នុងស្រុក​កំណើត​របស់​នាង បាន​អង្គុយ​ពីក្រោយ មេ​វេ​ឌ័​រ ក្នុង​ឡាន Rolls Royce នៅពេលដែល​ពួកគេ​ចាក​ចេញពី​បារ​។​

​ឥឡូវ​ស្នេហា​របស់​ពួកគេ​កំពុងតែ​រីក​ស្គុះស្គាយ​នៅ​ប៉ែក​ម្ខាង​ទៀត​នៃ​មហា​ស​មុ​ត្រ​អា​ត្ល​ង់​ទិ​ក​។ នាង​ក៏បាន​ផុស​រូប​និង​វីដេអូ​ជាមួយ មេ​វេ​ឌ័​រ លើ​បណ្តាញ​សង្គម Instagram របស់​នាង​នៅក្នុង​ទីក្រុង​ញូវយ៉ក​និង Los Angeles ផងដែរ​។

​ដោយឡែក អ្នក​ប្រដាល់​ដែលជា​គូប្រជែង​របស់​ផ្ល​យ គឺ​កីឡាករ មែន​នី ប៉ាក​គី​អៅ​ឯណោះ​វិញ កំពុង​ផុងខ្លួន​ក្នុង​បញ្ហា​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន បន្ទាប់ពី​បរិយាយ​ថា ខ្ទើយ​ជាម​នុស្ស​អន់​ជាង​សត្វ​។ បន្ទាប់ពី​សុំទោស​ហើយក៏​ដោយ ក៏​សាធារណជន​ជាពិសេស​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតែ​មិន​លើកលែង​ឱ្យ​អ្នក​ប្រដាល់​រូបនេះ​ដែរ ហើយ​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​គឺថា​ក្រុមហ៊ុន Nike បានប្រកាស​ផ្តាច់​កុងត្រា​ផ្សាយពាណិជ្ជកម្ម​ទាំងស្រុង​ពី​កីឡាករ​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូប​នេះហើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់