adverise with khmeread Image%282%29

សាំង​យ៉ុង​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​២​នាក់​

     កណ្ដាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៦-២៧ ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស ។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4496 អ្នកបើកបរ​ឈ្មោះ​ជ័យ ប៊ុន​សុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្ត តាកែវ ។​

    លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សង​C125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1L-1170 បើកបរ​ដោយ​ឈ្មោះ ថុល កក្កដា ប្រុស​អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិ ចំបក់​ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ថា ផល្លា ភេទ​ស្រី​អាយុ​១៩ ឆ្នាំ​ទីលំនៅ​ភូមិ​ជ្រៃរ​យោ ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​។​

    បច្ចុប្បន្ន​យានយន្ត​ទាំង​២​ខាងលើ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់