adverise with khmeread Faceboot tool

Facebook បង្កើត Tool ថ្មីដើម្បីងាយស្រួលលុបអនុស្សាវរីយ៍ទាំងឡាយរបស់មនុស្សអតីតរបស់អ្នក

តើរូបថត និងអនុស្សាវរីយ៍របស់មនុស្សអតីតរបស់អ្នកកំពុងរារាំងដល់បទពិសោធន៍លេង Facebook របស់អ្នកមែនទេ? មិនអីទេ វេបសាយបណ្តាញសង្គមមួយនេះឥឡូវបានណែនាំនូវ Tool ថ្មីៗជាច្រើន ដើម្បីឲ្យអ្នកអាចមើលឃើញមនុស្សអតីតរបស់អ្នកកាន់តែតិចបំផុតនៅលើអនឡាញ។ 

Tool ថ្មីៗដែលក្រុមការងារ Facebook កំពុងធ្វើតេស្តសាកល្បងនឹងអនុញ្ញាតឲ្យអ្នកបង្កើត Filter ជាច្រើន ដូច្នេះអ្នកអាចមើលឃើញឈ្មោះមនុស្សអតីតរបស់អ្នកកាន់តែតិចនៅក្នុង Feed របស់អ្នកដោយមិនចាំបាច់ចុច Unfriend ពួកគេនោះទេ។ 

អ្នកអាចកំណត់កុំឲ្យ Post របស់ពួកគេបង្ហាញនៅក្នុង Newsfeed របស់អ្នកក៏បាននៅក្នុង Tool ថ្មីៗទាំងនោះ។ ហើយឈ្មោះរបស់ពួកគេនឹងមិនលេចឡើងនោះទេ នៅពេលអ្នកចង់ Tag រូបភាព ឬ សរសេរសារថ្មីណាមួយ។ 

មួយវិញទៀត អ្នកក៏អាចកំណត់ថាតើ Post ណាមួយរបស់អ្នកដែលមនុស្សអតីតអាចមើលឃើញផងដែរ។ លើសពីនេះ អ្នកនៅអាចកំណត់កុំឲ្យមានឈ្មោះរបស់អ្នកនៅក្នុង Tag របស់មនុស្សអតីតបានទៀតផង។ 

ឥឡូវនេះ ជម្រើសទាំងនេះអាចរកបានតែនៅលើទូរស័ព្ទដៃក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ Facebook កំពុងប្រមែប្រមូលមតិឆ្លើយតបពីអ្នកប្រើ ហើយបន្ទាប់មក ប្រសិនបើ Tool ទាំងនោះបង្ហាញថាមានប្រយោជន៍ Tool ទាំងនោះនឹងអាចរកបានចំពោះអ្នកលេង Facebook ខូចចិត្តគ្រប់រូបទាំងឡាយ៕ 

ប្រភព៖ ឌីផ្លាយ

adverise with khmeread
ប្រភព៖ ឌីផ្លាយ

មតិយោបល់