adverise with khmeread Image%285%29

ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​២​នាក់​បន្លំ​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​

     បាត់ដំបង ៖ ស្ត្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០១៦ បន្ទាប់ពី​បន្លំ​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុង​លំនៅដ្ឋាន​របស់​អ្នកស្រុក​កាលពី​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ​នៅ​ចំណុច ភូមិ កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​កន្លង​ទៅ ។​

    ប៉ូលិស​និយាយថា ឆ្លង​តាមរយៈ​ការប្រើប្រាស់​វិធានការ​ជំនាញ​របស់​ប៉ូលិស​,  បានការ​អនុញ្ញាត​ពី​លោក នួន សាន្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ក្រោម​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ព្រមទាំង​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កងកម្លាំង ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉េង លៀង នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​បំបែកសំណុំរឿង បន្លំ​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុង​លំនៅដ្ឋាន មួយ​ករណី និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​។​

    ប៉ូលិស​បន្តថា ជនដៃដល់​ក្នុងករណីនេះ ក្នុងនោះ​គឺ​១-​ឈ្មោះ លី ធី ភេទ​ស្រី អាយុ ៤៨ ឆ្នាំ រស់នៅ​ភូមិ​ចំការចេក​ខាងត្បូង ខេត្តពោធិ៍សាត់ និង​២-​ឈ្មោះ​ចេង វ៉ាន់ ភេទ​ស្រី អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ​ណ្ឌ័ ខេត្តបន្ទាយមានជ័យ ។​

     ក្នុងការ​បង្ក្រាប​នេះ​ប៉ូលិស​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1I-4825​មួយគ្រឿង ដែលជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​នាពេល​កន្លងមក នៅ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ជាពិសេស ក្នុង​ក្រុង​បាត់ដំបង ។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​ទាំងនេះ​បាន​ប្រើល្បិច​ចូលក្នុង​លំនៅដ្ឋាន ប្រជាពលរដ្ឋ សាក​សួររក​ទិញ ដូរ ទំនិញ​ផ្សេងៗ តែ​ក្នុងករណី​ម្ចាស់ផ្ទះ បាត់​ការប្រុងប្រយ័ត្ន​បក្ស​ពួកគេ ចូលធ្វើ​សកម្មភាព បន្លំ ចូល​លួច​យក​ទ្រព្យសម្បត្តិ​តែម្តង ។​

     ជាក់ស្តែង​ករណី​ដែល​កើតឡើង​នៅ ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ​នៅ​ចំណុច ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​កាលនោះ​ជនរងគ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​រួមមាន​:​ប្រាក់​ខ្មែរ​ចំនួន ៤៥ លាន​រៀល​,​ប្រាក់​ថែ​ចំនួន ២០០ បាត​,​ប្រាក់​អាមេរិក​ចំនួន ២៤០ ដុល្លារ​និង​គ្រឿងអលង្ការ​មួយចំនួនធំ ។​ហេតុការណ៍​នេះ គឺជា​ស្នាដៃ​របស់​ជន សង្ស័យ​ទាំងពីរ​នាក់​ខាងលើ​នេះឯង​៕

adverise with khmeread
ប្រភព៖ បាត់ដំបង

មតិយោបល់