adverise with khmeread Image%286%29

ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន ២​នាក់

    កណ្តាល​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន កាលពី​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ព្រមទាំង​រឹបអូស​ថ្នាំញៀន ចំនួន​៧​កញ្ចប់ ខណៈ​ជនសង្ស័យ​ទាំងពីរ​នាក់​បម្រុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន  នៅ​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ​ទី​១-​ឈ្មោះ ក្រូច រិ​ទ្ឋ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មានមុខ​របរ លក់ដូរ​រស់នៅ​ភូមិ ត្រពាំង​ត្រង​នំ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ទី​២-​ឈ្មោះ​ធី ហាក់ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មានមុខ​របរ​យោធា នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឈើ​នាង និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ពើក​ដើរល្បាត ដើម្បី​រក្សារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ស្រាប់តែ​ប្រទះឃើញ​សង្ស័យ​ទាំងពីរ​នាក់ ហើយ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា សង្ស័យថា​សារធាតុ​ញៀ​ចំនួន​៧​កញ្ចប់ រួច​នាំយកមក​សាកសួ​រ​នៅ​អធិការ​រដ្ឋា​ន​។​

     នៅ​ចំពោះមុខ​ប៉ូលិស ជនសង្ស័យ​បាន​សារភាពថា ថ្នាំ​នេះ​គេ​បាន​ទិញ​ពី​គេ នៅ​ម្ដុំ​ពេទ្យ​លោកសង្ឃ មក​ចែកចាយ​និង​ប្រើប្រាស់​ផងដែរ ។​បន្ទាប់ពី​សាកសួរ​រួច​ប៉ូលិស​ធ្វើការ​ដកហូត​បន្ថែម​លុយ​រៀល​ចំនួន​៦៥០០​រៀល ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្មាស់​១​គ្រេ​ឿ​ង ពាក់​ស្លាក​លេខ សៀមរាប 1H-2213 ៕

adverise with khmeread

មតិយោបល់