adverise with khmeread Image%289%29

ទុស្សេ​ឆេះ​ខ្សែភ្លើង​នៅ​កន្លែង​ដដែលៗ​

     ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង​ឆេះ​កន្លែង​ដដែលៗ​ច្រើនលើក ទោះបី​មន្ត្រី​អគ្គិសនី​ជួសជុល​យ៉ាងណាក៏ដោយ ។​

     ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​បង្ក​ឲ្យ​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​បង្គោល​ភ្លើង​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ទល់មុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នៅវេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦ ។​

   ភ្លាមៗ​នោះ​មាន​ឡានទឹក​២​គ្រឿង បានធ្វើ​អន្តរាគមន៍​ដល់​កន្លែង​កេ​ី​ត​ហេតុ​រលត់​ភ្លាមៗ ហើយ​នៅ​កំណាត់​ផ្លូវ​ម្តុំ​នោះ​ស្ទះចរាចរណ៍​មួយរយ​:​ខ្លី ។ ចំណែក​ចរន្តអគ្គិសនី​នៅ​ម្តុំ​នោះ​ត្រូវ​ដាច់ ៕​

adverise with khmeread

មតិយោបល់