ឧស្សាហ៍អស់កម្លាំងនិងងុយដេកខ្លាំង គួរបន្ទោសស្លែលើជញ្ជាំង

នៅពេលនិយាយអំពីផ្សិត ពួកវាជារឿយៗជារបស់មិនទៀងទាត់ ដែលដុះនៅលើអាហារសល់។ ខ្លះថាវាជាស្លែ ដែលកើតនៅលើក្បឿង ក្នុងបន្ទប់ទឹក នៅពេលអ្នកមិនដុសសម្អាតវាចេញ។

ខណៈដែលផ្សិតគឺជាសញ្ញាមួយ ដែលអ្នកប្រហែសមិនលាងសម្អាតវាចេញ វាអាចមានគ្រោះថ្នាក់ ដោយសារតែវាគឺជាជាតិពុលមួយដែរ។

* ផ្សិតពុល
ផ្សិតប៉ះពាល់ដល់សុខភាពរបស់អ្នក អាចចេញរោគសញ្ញានិងជំងឺផ្សេងៗ។ រោគសញ្ញានៃការប៉ះពាល់ជាតិពុលរបស់ផ្សិតគឺច្រើនណាស់ ជាហេតុពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ប្រសិនមនុស្សម្នាក់នោះរងការប៉ះពាល់ផ្សិតពុល។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារោគសញ្ញាខ្លះ ដែលគួរតែដឹង។

១. កើតហឺត
២. អស់កម្លាំងល្ហិតល្ហៃ
៣. ទម្ងន់មានការប្រែប្រួលប្លែក
៤. គេងមិនលក់
៥. ឈឺក្បាល និងឈឺក្បាលប្រកាំង
៦. ខួរក្បាលអស់កម្លាំងល្ហិតល្ហៃ គិតអ្វីមិនចេញ។

យោងតាមស្ថិតិមនុស្សប្រមាណ ២៨ ភាគរយលើពិភពលោក គឺរងការប៉ះពាល់ផ្សិតពុលតាមជញ្ជាំងនិងបន្ទប់ទឹក ។ល។ នេះបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ដែលរំលេចឡើងភ្លាមៗ។ ប៉ុន្ដែ ៧២ ភាគរយ គឺមិនមានប្រព័ន្ធភាពស៊ាំសុវត្ថិភាពទេ ដោយសារតែយើងស្ថិតក្នុងហានិភ័យខ្ពស់នៃការប៉ះពាល់វា។

* តើធ្វើដូចម្ដេចទើបអាចមានសុវត្ថិភាពពីផ្សិតពុលបាន?
ប្រសិនបើអ្នកគិតថាផ្ទះរបស់អ្នកមានសុវត្ថិភាព ដោយសារមិនឃើញផ្សិត មិនមែនន័យថាផ្ទះរបស់អ្នកគ្មានទេ។ ត្រូវតែប្រុងប្រយ័ត្ន ត្រូវប្រាកដថាបានឆែកមើលក្នុងផ្ទះ កន្លែងធ្វើការ រថយន្ត និងរបស់ជាច្រើនទៀត។ ផ្សិតពុលអាចរីករាលដាលជាតិពុលរបស់វា ដែលកម្ចាត់ផ្សិតនិងបាក់តេរីផ្សេងៗទៀត ដូច្នេះពួកវាមិននៅលើអាហាររបស់អ្នកទេ។ យ៉ាងណាមិញ អ្នកនៅតែប្រឈមមុខហានិភ័យជាមួយនឹងជាតិពុល នៅពេលស្បែករបស់អ្នកបើករន្ធញើសនិងប៉ះពាល់វា។

ដោយឡែក អ្នកត្រូវកម្ចាត់បរិវេណដែលមានដុះផ្សិតចេញឱ្យអស់ ហើយព្យាយាមបរិភោគអាហារដែលជួយគ្រប់គ្រងតុល្យភាពរបស់អ្នក ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ៕

adverise with khmeread