adverise with khmeread 33

សិស្សសាលា​នេ​ប៉ាល់​ឆ្លង​ខ្សែកាប​ស្ពាន​យោល​ទៅ​រៀន​ទាំង​ប្រថុយ​គ្រោះថ្នាក់​រាល់ថ្ងៃ

​    ​តើ​នេះ​ជា​ផ្លូវ​ទៅ​សាលា​ដ៏​គ្រោះថ្នាក់​បំផុត​លើ​លោក​? ក្មេងៗ​នៅក្នុង​ភូមិ​ដាំង ប្រទេស​នេ​ប៉ាល់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ហូត​ខ្លួនឯង​តាម​ខ្សែកាប​ស្ពាន​យោល​ដ៏​គួរឱ្យខ្លាច​មួយ​នេះ​រៀងរាល់ថ្ងៃ​នោះឡើយ​ដើម្បី​យោងខ្លួន​ទៅមក​សាលារៀន​។​

​     ការឆ្លង​ទន្លេ​ដ៏​គ្រោះថ្នាក់​នេះ​គឺជា​រឿង​ត្រូវធ្វើ​ចាំបាច់​ប្រចាំថ្ងៃ​របស់​អ្នកស្រុក ដែល​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​រៀងរាល់ថ្ងៃ​ដើម្បី​ទៅ​សាលារៀន និង​ជួប​មិត្តភក្តិ​គ្រួសារ ដែល​រស់នៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ​ទ្រី​ស៊ូ​លី​នោះឡើយ​។​

​    ​មាន​កន្លែង​ឆ្លង​បែបនេះ​ច្រើនណាស់​នៅ​ស្រុក​បេ​ណៃ​ង៉ា​ត់នៃ​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្តាល ដែល​តម្រូវឱ្យ​អ្នកភូមិ​អង្គុយ​ក្នុង​កន្ត្រក​យោង​ធ្វើ​ពី​ឈើ ឬ​ដែក​កង​សម្រាប់​បង្ហូត​តាម​ខ្សែកាប ដើម្បី​បង្ហូត​ខ្លួន​ទៅមក​តាម​ខ្សែកាប​ស្ពាន​យោល​ដោយ​ប្រើ​ដៃ​តោង​ដែល​បង្ហូត​រៀងរាល់ថ្ងៃ​។ 

​    ​អ្នក​ឆ្លងតាម​ខ្សែកាប​បាន​ដាច់​ម្រាមដៃ​តែ​ញយ​ពេល​ឆ្លងទន្លេ​ទៅ​ត្រើយម្ខាង ខណៈ​សោកនាដកម្ម​ក្នុង​ឆ្នាំ​២០១០​បាន​កើតឡើង​នៅពេល​មនុស្ស ៥ នាក់​ធ្លាក់ចូល​ទន្លេ​ទ្រី​ស៊ូ​លី​បន្ទាប់ពី​ដាច់​ខ្សែកាប​។ 

​    ​ខ្សែកាប​ខ្ពស់ៗ​មួយចំនួន​ត្រូវបាន​កែលម្អ​ឱ្យ​ប្រសើរឡើង​ហើយ​នាពេល​ថ្មីៗ​នេះ ជាមួយនឹង​ការបន្ថែម​សសរ​គាំទ្រ ឬ​តាមរយៈ​ការ​កែកុន​កៅអីអង្គុយ​ឱ្យ​ល្អប្រសើរ​ជាង​មុន​។ ទោះយ៉ាងណា ឧបទ្ទវហេតុ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ជំ​រុញឱ្យ​អ្នកស្រុក​ទាមទារ​ឱ្យ​សាងសង់​ស្ពាន​ថ្មើរជើង​ឱ្យបាន​ច្រើន​នៅ​ស្រុក​បេ​ណៃ​ង៉ា​ត់​នេះ​៕
 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់