adverise with khmeread 1

​មែន​នី ប៉ាក​គី​អៅ បាត់បង់​កិ​ត្ត​យស​ខំ​សាង​មក​ជាង ២០ ឆ្នាំ​ដោយសារតែ​ធ្លោយមាត់​បន្តិចបន្តួច​

​វីរៈបុរស​ប្រដាល់​ហ្វ៊ី​លី​ពី​ន មែន​នី ប៉ាក​គី​អៅ បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់លោក​ខំ​សាង​មក​ពេញ​មួយជីវិត​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ ដោយសារតែ​ពាក្យសម្តី​តែ​ប្រាំ​ម៉ាត់​។​

​នៅពេល​ត្រូវបាន​សួរ​ពី​មតិ​របស់គាត់​ចំពោះ​ភេទ​ដូចគ្នា អ្នក​ប្រដាល់​ដ៏​ពេញនិយម​របស់​ពិភពលោក​រូបនេះ​បាន​និយាយ​ចំពោះ​មនុស្ស​ភេទ​ទី​បី​ថា "​ពួកគេ​អាក្រក់​ជាង​សត្វ​ទៅទៀត​"​។​

​មិនយូរប៉ុន្មាន​ក្រោយ​ពាក្យសម្តី​ទាំងនោះ​ចេញពី​មាត់​របស់គាត់ ក្រុមហ៊ុន​យក្ស​ផលិត​សម្ភារៈ​កីឡាករ​ដ៏​ធំ Nike បាន​ផ្តាច់​កុងត្រា​ជាមួយ​កីឡាករ​រូបនេះ​និង​បាន​ពណ៌នា​រូបគាត់​ថា "​គួរ​ឲ្យ​ស្អប់ខ្ពើម​" ទៀតផង​។​

​ទោះជា​យ៉ាងណាក៏ដោយ កីឡាករ​រូបនេះ​នឹង​ខាតបង់​ច្រើនជាង​ការបាត់​បង់លុយ​រាប់លាន​ពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន Nike ទៅទៀត​។

​អាជីព​របស់គាត់​នឹងត្រូវ​បញ្ចប់​ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ជើងឯក​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ដែល​បានដាក់​កាលវិភាគ​វ៉ៃ​នៅក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី​៩ ខែមេសា ខាងមុខ​ជាមួយ​សត្រូវ​ចាស់​កីឡាករ ធី​ម៉ូ​ធី ប្រ៊ែ​ដ​លី​។​

​ដោយ​សន្ម​ត់​ថា ការ​វ៉ៃ​លើក​ទី ៦៦ គឺជា​លើកចុងក្រោយ​របស់គាត់ ប៉ាក​គី​អៅ នឹង​ចាក​ចេញពី​សង្វៀន​ក្រោម​ភាព​សោកសៅ​និង​ស្រមោល​អាក្រក់​របស់គាត់​។ បន្ទាប់ពី​ចំណាយពេល ២១ ឆ្នាំ​ក្នុង​ភាពក្លាហាន​និង​ឈ្នះ​ពានរង្វាន់​ជាច្រើន កេរ្តិ៍តំណែល​របស់គាត់​ឥឡូវ​កំពុងតែ​រលាយ​ក្លាយ​ផេះ​ហើយ​។​

​និង​គម្រោង​របស់គាត់​ដោយ​ចាក​ចេញពី​ប្រដាល់​ទៅជា​អ្នកនយោបាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ឥឡូវ​ក៏​កំពុង​ថយចុះ​ដែរ​។ នៅក្នុង​ប្រទេស​ដែល​ជឿ​ទៅលើ​កាតូលិក​យ៉ាង​លើសលុប ក្នុងនោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ត្រូវបាន​ហាមឃាត់ ទស្សនៈ​របស់លោក​អាច​នឹង​ជួយ​រុញ​គាត់​ឱ្យ​ងើប​ពី​សមាជិកសភា​ទៅជា​សមាជិក​ព្រឹទ្ធសភា​ក៏ពិតមែន​។

​ប៉ុន្តែ​មហិច្ឆតា​របស់គាត់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​នោះ​ច្បាស់​ជា​ចប់ ព្រោះ​គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ​អាច​ចូលរួម​ការទូត​អន្តរជាតិ​ដោយ​ញាំញី​នឹង​រឿងអាស្រូវ​របៀបនេះ​ឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់