លោក Henry Ford ធ្លាប់ត្រូវអ្នកភូមិប្រមាថថាជាមនុស្សឆ្កួត ពេលគាត់លបចូលក្រោលសេះដើម្បីផលិតម៉ាស៊ីនឡាន...តែដោយសារប្រពន្ធគាត់ទេ ទើបគាត់សម្រេចជោគជ័យលើការផលិតម៉ាស៊ីនឡាន

នៅចុងសតវត្សរ៍ទី ១៩ មានជាងម៉ាស៊ីនម្នាក់ធ្វើការនៅក្រុមហ៊ុនអេឡិចត្រូនិកមួយ ដោយទទួលបានប្រាក់ ១១ ដុល្លារក្នុងមួយសប្ដាហ៍។

បន្ទាប់ពីត្រឡប់មកផ្ទះវិញ គាត់ធ្វើការទាំងពាក់កណ្ដាលយប់នៅក្នុងក្រោលសេះរបស់គាត់ ដោយព្យាយាមបង្កើតប្រភេទម៉ាស៊ីនថ្មីមួយ។

ការយល់ឃើញរបស់ឪពុកគាត់ គឺគិតថាគាត់ខ្ចះខ្ចាយពេលវេលា ហើយអ្នកស្រុកបានហៅគាត់ថាជាមនុស្សឆ្កួត។ ហើយគ្មាននរណាម្នាក់ជឿថា រឿងល្អអាចនឹងចេញពីការបង្កើតម៉ាស៊ីនរបស់គាត់នោះទេ។

លើកលែងតែប្រពន្ធរបស់គាត់ប៉ុណ្ណោះ ដែលជួយការងាររបស់គាត់ អំឡុងពេលរាត្រីដោយកាន់ចង្កៀងបំភ្លឺឱ្យគាត់។ ដៃរបស់នាងឡើងស្វាយ ហើយធ្មេញរបស់នាងស្រៀវដោយសារតែមេឃត្រជាក់ ប៉ុន្ដែនាងនៅតែជឿជាក់លើប្ដីរបស់ខ្លួន។

ប៉ុន្មានឆ្នាំក្រោយមក សំឡេងម៉ាស៊ីនបានចេញពីក្រោលសេះនោះ។ អ្នកស្រុកឃើញបុរសចម្កួតនោះ និងស្ដ្រីជាប្រពន្ធកំពុងជិះរទេះដោយគ្មានសេះបរជាមួយ។

បុរសអេឡិចត្រូនិកនោះគឺមានឈ្មោះថា Henry Ford ហើយគាត់ជាស្ថាបនិកក្រុមហ៊ុន Ford Motor និងបង្កើតរថយន្តសម្រាប់ដឹកមនុស្សជាច្រើន។

នៅពេលអ្នកកាសែតសួរលោក Ford ថាតើគាត់ចង់ក្លាយជានរណានៅជាតិក្រោយ គាត់តបវិញថា "ក្លាយជានរណាក៏បានដែរ...ឱ្យតែមានប្រពន្ធម្នាក់នេះនៅក្បែរខ្ញុំ"៕

adverise with khmeread