Image%2813%29

វ៉ៃ​បែក​ភ្នែក​ព្រោះ​ខឹង​រឿង​ស៊ី​ផ្លេ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន​៥​នាក់

     កណ្ដាល ៖ មាន​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ខឹង​រឿង​ស៊ី​ផ្លេ​វ៉ៃ​បែក​ភ្នែក​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន​៥​នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថៃ សុភា​ន់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ នៅ​ភូមិ សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាល​ឲ្យ​របួស បែក​ក្រោម​ភ្នែក​ខាងស្តាំ​២​កន្លែង​។​

    ចំណែក​ជនល្មើស​មាន​៥​នាក់ គឺ​១-​ឈ្មោះ​ថើ ចាន់​ធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​(​ឃាត់ខ្លួន​)២-​ឈ្មោះ ធឿន ថេ​ង ភេទ​ប្រុស ២៨​ឆ្នាំ នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)៣-​ឈ្មោះ ពឹង គឹម​ហ៊ាន់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ស្វា​ត់​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)៤-​ឈ្មោះ គាង កៀន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​និង​៥-​ឈ្មោះ ជា រតនា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០១៦ ឈ្មោះ​ថៃ សុភា​ន់ បាន​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​7NG ឆ្ពោះទៅ​ផ្ទះ​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ពេល​ទៅជិត​ដល់​ថ្នល់កែង មាន​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​៣​នាក់ មានឈ្មោះ ពឹង គឹម​ហ៊ាន់​,​ឈ្មោះ គាង កៀន និង​ឈ្មោះ ជា រតនា ។ បន្ទាប់មក ឈ្មោះ ថៃ សុភា​ន់ ក៏​ស៊ី​ផ្លេ​ហើយ​ជិះ​វ៉ា​ម៉ូតូ​២​គ្រឿង​នោះ​ទៅមុន ។​

    លុះ​មកដល់​ថ្នល់កែង ចំណុច ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ឈ្មោះ ថៃ សុភា​ន់ ក៏​ឈប់​ម៉ូតូ បន្ទាប់មក​ម៉ូតូ​២​គឿង​នោះ​ក៏​ជិះ​មក​ទាន់​ហើយ​ឈប់ ឈ្មោះ ជា រតនា បាន​និយាយថា ផ្លូវ​មួយ​គំនរ​មិន​ជិះ​ទៅ ចាំបាច់​ស៊ី​ផ្លេ​ធ្វើ​អី រួច​ឈ្មោះ ពឹង គឹម​ហ៊ាន់ ក៏​ច្រាន ឈ្មោះ ថៃ សុភា​ន់ ដួល​លើ​ម៉ូតូ ភ្លាមនោះ ឈ្មោះ គាង កៀន ឈ្មោះ ពឹង គឹម​ហ៊ាន់ និង​ឈ្មោះ ជា រតនា ក៏​វាយ​លើ​ឈ្មោះ ថៃ សុភា​ន់ បណ្តាល​ឲ្យ​រងរបួស​ក្រោម​ភ្នែក​ខាងស្តាំ ។​

     ស្របពេលនោះ​ឈ្មោះ ថើ ចាន់​ធឿន និង​ឈ្មោះ ធឿន ថេ​ង បាន​ជិះ​ម៉ូតូ​មក ហើយ​ឈ្មោះ ថៃ សុភា​ន់ ក៏​ស្រែក​ឲ្យ​ជួយ ពេលនោះ​ឈ្មោះ ថើ ចាន់​ធឿន ឈ្មោះ ធឿន ថេ​ង ក៏​ចូលទៅ​ជួយ​ឃាត់​ហើយ​ក៏បាន​ប្រតាយប្រតប់​វាយតប់​គ្នា ជាមួយ​ឈ្មោះ ពឹង គឹម​ហ៊ាន់ ឈ្មោះ គាង កៀន និង​ឈ្មោះ ជា រតនា បាន​បន្តិចក្រោយមក​ប៉ូលិស​ប៉ុស្តិ៍​សន្លុង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​អ្នក​ទាំង​៥​នាក់​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​អនុវត្តតាម​នីតិវិធី ។​

     ចំពោះ ឈ្មោះ ថៃ សុ​ភាន​បញ្ជូនទៅ​ពេទ្យ​ឯកជន​ដើម្បី​ព្យាបាល​ដេរ​បួស ៕​

មតិយោបល់