ដកដង្ហើមដង្ហក់ៗ អាចព្យាបាលបានតាមវិធីសាមញ្ញ ៤ យ៉ាង

ដកដង្ហើមដង្ហក់ៗ គឺជាបញ្ហាផ្លូវដង្ហើមមួយ ដែលស្ទះផ្លូវដង្ហើមសួត។ វាទាក់ទងនឹងការកើតជំងឺហឺត មានន័យថា វាវាយប្រហារអ្នក ពេលណាដែលជំងឺហឺតរើឡើង។ ខ្លះទៀតទាក់ទងនឹងជំងឺរលាកទងសួតស្រាល និងធ្ងន់ធ្ងរ និងហើមសួតជាដើម។

យ៉ាងណាមិញ ដកដង្ហើមដង្ហក់ៗ គឺអាចព្យាបាលបាន សម្រាប់អ្នកដែលផ្ដាសាយ ក្អក ឬឆ្លងមេរោគបំពង់កជាដើម។ ហើយអ្នកដែលច្រាលអាស៊ីតក្រពះ ក៏អាចមានបញ្ហាដកដង្ហើមដង្ហក់ដូចគ្នាដែរ។

ខាងក្រោមនេះគឺជាវិធីសាស្រ្តព្យាបាល ងាយៗ។

១. ពិសាទឹក៖ នៅពេលដកដង្ហើមដង្ហក់ គឺត្រូវរក្សាជាតិទឹកក្នុងរាងកាយរបស់អ្នក។ ធ្វើបែបនេះជួយកម្ចាត់ស្លេសចេញពីផ្លូវដង្ហើម។

២. ស្រូបចំហាយទឹកក្ដៅឧណ្ហៗ ដោយគ្រប់កន្សែងពីលើក្បាលរបស់អ្នក និងឱនក្បាលទៅចានដែកទឹកក្ដៅឧណ្ហៗ។

៣. បរិភោគអាហារហឺរ ឬម្ទេស។

៤. បរិភោគតែទឹកខ្ញី៕

adverise with khmeread