adverise with khmeread Image

កម្មករ​នាំគ្នា​ដុត​គំនរ​ឈើ​ឆេះ​ផ្អើល​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ

    ភ្នំពេញ ៖ អណ្តាតភ្លើង​និង​ផ្សែង​ខ្មួលខ្មាញ់​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ចេញពី​ដី​ឡូ​តិ៍​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​អស់​មួយ​ខណ្ឌ​និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​មានការ​ភ័យ​តក់ស្លុត​ជាខ្លាំង ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៩​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ដី​ឡូ​តិ៍ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

    បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​នេះ សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅកាន់​កន្លែង​ហេតុ ប៉ុន្តែ​ពេលទៅដល់​សមត្ថកិច្ច​បាន​ឃើញ​អណ្តាតភ្លើង​នោះ​ពុំមាន​ឆាបឆេះ​ទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ​នោះទេ គឺ​គ្រាន់តែ​អណ្តាតភ្លើង​ដែល​ឆាបឆេះ​ដោយសារ​អ្នកយាម​ដី​ឡូ​តិ៍ នោះ​ដុត​គំនរ​ឈើ​តែប៉ុណ្ណោះ ។

    ពេលនោះ​ដែរ សមត្ថកិច្ច​ក៏បាន​នាំ​អ្នកយាម​ដី​ឡូ​តិ៍​ដែល​ដុត​គំនរ​ភ្លើង​នេះ​យកមក​សួរនាំ​និង​អប់រំ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ផងដែរ ។

adverise with khmeread

មតិយោបល់